លោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន អញ្ជេីញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់នៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក!..!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៣​នេះលោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​​ បានអញ្ជេីញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ​ (Computer)ចំនួន១៥គ្រឿង ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត​ ដែលខ្វះខាតុំព្យូទ័រ​សំរាប់បម្រើការងារក្នុងសាលារៀន​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ។

ការនាំយកអំណោយកុំព្យូរទ័រផ្តល់ជូនសាលាចំនួន១៥សាលា​ ក៏មានការអញ្ជេីញចូលរួម ពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការ.រង កងរាជអាវុហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ​ និងក្រុមការងារអមដំណេីរ​ លោក​ ជូ​ បុត្រ​ អភិបាល​ស្រុកភ្នំស្រុក​ លោកមេឃុំទាំង០៦ សរុបជិត២០០នាក់​ ប្រារព្វធ្វេីឡេីងនៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក។

មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មានប្រសាសន៍ថា​ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ​ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស​ ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ​ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ​ បណ្តុះបណ្តាល​ធនធានមនុស្ស​។

លោកឧត្តមសេនីយ៍ត្រី​​បោនប៊ុិន បញ្ជាក់ថា ជាការពិត​ លោកគ្រូ-អ្នកគ្រូ​ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត​ ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស​ ដោយមិនខ្លាចនឿយហត់​ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា​ មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ​ វិស័យអប់រំ​ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ​ ជាវិស័យអាទិភាពទីមួយ​ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់​ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង​ សម្តេច​បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង​ ប្រជុំជន​ ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។

នាឱកាសនោះ​ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ​ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ​។ ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាននាំយក​ ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥​,​ បាល់ទះ ១០ គ្រាប់,​ បាល់ទាត់ ២០ គ្រាប់,​ សំណាញ់បាល់ ៦ ឈុត,​ ស្រោមដៃកីឡា​ ១២ គូរ,​ លោកគ្រូអ្នកគ្រូ​ អាជ្ញាធរ​មូលដ្ឋាន​ សរុប១៧៥នាក់​ ក្នុងម្នាក់ទទួល​ សារ៉ុង១​។ សូមបញ្ជាក់ផងដែរថា​ ទូទាំងស្រុក​ភ្នំស្រុកមានសាលារៀនសរុបចំនួន​ ៥៣សាលា​ ក្នុងនោះ​  វិទ្យា​ល័យ​ចំនួន៣សាលា,​ អនុវិទ្យាល័យ​ចំនួន៤,​ បឋមសិក្សា​ចំនួន៤២សាលា,​ មត្តេយ្យចំនួន២សាលា។ ហេីយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលេីកទី២ហេីយ​។

You might like

Leave a Reply

Your email address will not be published. Required fields are marked *