លោកជំទាវ អភិបាលខេត្តប៉ៃលិនកំពុងចុះឲ្យក្រុមការងាររៀបចំកែលំអនិងប្រែក្លាយកន្លែងដ៍ទាក់ទាញដោយដាក់ប៉ាណូ(ខ្ញុំស្រលាញ់សន្តិភាព)

ខេត្តប៉ៃលិន៖​ បើតាមគេសង្កេតឃើញកន្លែងទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ស្ថិតនៅភូមិបឹងព្រលឹត​ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។ទីតាំងនេះដែលពីមុនពលរដ្ឋធ្វើដំណើរមកដល់កន្លែងនេះតែងតែខ្លាចរអារស្ទើរតែគ្រប់ៗគ្នា ព្រោះទីនោះមានកូនភ្នំមួយ ជាផ្លូវកោងនៅតាមចង្កេះហើយម្ខាងមានភ្នំនិងម្ខាងទៀងចំណោទចុះទៅក្រោមមើលដូចជ្រោះ។ ជារើយៗមានអ្នកធ្វើដំណើរកាត់តាមផ្លូវនេះជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់និងម្យ៉ាងទៀតមានក្រុមក្មេងទំនើងយកដុំថ្មចាំគប់ឡានម៉ូតូអ្នកធ្វើដំណើរឆ្លងកាត់រហូតដល់គេឲ្យឈ្មោះកន្លែងនោះថា( ជាជ្រោះមរណះទៀតផង)។ តែក្រោយមកខាងអាជ្អាធរនិងសមត្ថកិច្ចបានបំពាក់បង្គោលភ្លើងនិងដាក់កំលាំងយាមកាមនៅទីនោះទើបគ្រោះថ្នាក់ចរាចរណ៍និងបទល្មើសបានកាត់បន្ថយរហូតដល់បច្ចុប្បនេះ។ រហូតមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអទីតាំងទេសចរណ៍មួយចំនួន ដើម្បីបង្កើនសោភ័ណភាព អោយកាន់តែប្លែក ស្រស់បំព្រងថែមទៀត ។ ពលរដ្ឋបានរីករាយសាទរក្រោយពីឃើញរដ្ឋបាលខេត្តប៉ៃលិននិងស្រុកបានប្រែក្លាយកន្លែងដែលគេខ្លាចរអារទៅជាកន្លែងគួរឲ្យចាប់អារម្មណ៍និងចង់ទៅកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ព្រោះមានផ្ទាំងអក្សរដាក់យ៉ាងធំថា (ខ្ញុំស្រលាញ់សន្តិភាព) ហើយនៅទីតាំងនោះក៍កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតធ្វើឲ្យកន្លែងដែលគេហៅថាជ្រោះមរណ:ប្រែក្លាយជាជ្រោះរីរាយវិញ៕ ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *