សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ផ្ដល់កិត្តិយសជំនួបលើកទី ៥.ជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជិត៥០០០នាក់នៅកោះពេជ្រ..!!!

 

ភ្នំពេញ÷-រសៀលថ្ងៃសៅរ៍ទី១៤ខែមករាឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និង អាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជិត៥,០០០នាក់ នៅសាលពិព័ណ៌កោះពេជ្ររាជធានីភ្នំពេញ។

-ជំនួបអាហារសាមគ្គីជាមួយអ្នកព័ត៌មាន ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ,អភិបាលរាជធានី-ខេត្ត ,មន្ត្រីអ្នកនាំពាក្យ និង មន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មានជាច្រើនផងដែរ។ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីខកខានចំនួន៣ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩កន្លងមក។

-សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នារយៈពេលកន្លងមក។ -សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងកោតសរសើរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលដឹកនាំការងារវិស័យសារព័ត៌មានបានល្អប្រសើរ។ក្នុងការសម្របសម្រួលអ្នកសារព័ត៌មានក្នុងឪកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យខ្លាំង។​ -សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ថ្លែងថា អ្នកសារព័ត៌មាន និង អ្នកផ្តល់សារព័ត៌មាន នៅប្រទេសកម្ពុជាគឺមានភាពល្អប្រសើរជាងមុនច្រើន។ -សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ដល់នូវអនុសាសន៍ចំនួន៨ដូចខាងក្រោម÷ ១-ក្រសួងព័ត៌មាន ត្រូវជំរុញឲ្យមានសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន ចេញនូវអាណត្ដិទី៧និងត្រៀមរៀបចំ ដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា នៅដើមឆ្នាំ២០២៣និងត្រូវបិទការផ្សាយទូរទស្សន៍អាន់ណឺឡុងនៅឆ្នាំ២០២៥តាមផែនការ ដែលបានគ្រោងទុក។បើសិនអនុវត្ដមិនបាន យើងត្រូវខាតបង់ច្រើនណាស់ គឺយើងដើរមិនទាន់ការវិវត្ដន៍បច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន។ ២-ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមថែរក្សាសន្ដិភាពស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យ ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគឺទប់ស្ដាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ,ល្បែងស៊ីសងគ្រប់ប្រភេទ ,ក្មេងទំនើង ,ចោរប្លន់ប្រដាប់អាវុធ ,បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានដើម្បីកសាងសង្គមកម្ពុជាឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អនិងរក្សាកិត្ដិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ។ ៣-នាថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយ សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយ ការរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្ដិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យបានផុលផុសដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេសបានដឹងបំផុសស្មារតី លើកទឹកចិត្ដដល់កីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដៃច្រើនក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្ដឲ្យយុវជន និងប្រជាពលរដ្ឋ យើងគាំទ្រ និង ស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់នៅ ក្នុងសន្ដិភាព»នៅកម្ពុជា។ ៤-ស្ថាប័នព័ត៌មាន ត្រូវបង្កើតភាពជាដៃគូ ជាមួយរាជរដ្ឋភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និង ពីប្រជាជន មកស្ថាប័នរដ្ឋវិញ។រាជរដ្ឋាភិបាល ដាក់ចេញកម្មវិធីនយោបាយគឺតម្រូវឲ្យអ្នកសារព័ត៌មាន ចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ជាតិ។ ៥-អ្នកសារព័ត៌មានត្រូវចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ដែលភាពមិនប្រក្រតី ដូចជាអំពើពុករលួយនិងភាពអយុត្ដិធម៌នៅក្នុងសង្គមដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ ហើយមានតម្លាភាពនិងយុត្តិធម៍។សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក៏បានដាស់តឿនអ្នកសារព័ត៌មាន គឺកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់សារសំខាន់មួយទៀតគឺ អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានការពិតកុំប្រឌិតរឿងអ្នកដ៏ទៃ។សូមឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាព និង សិក្សាបញ្ហាដ៏ស៊ីជម្រៅ ហ៊ានបញ្ចេញនូវការពិតឬព័ត៌មានពិត។ ៦-អ្នកសារព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ក្នុងក្របខណ្ឌជាតិ និង អន្ដរជាតិ បច្ចុប្បន្នតំណាងអ្នកសារព័ត៌មានក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិនិងអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មានធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយ ឲ្យកាន់តែសកម្មថែមទៀត។ ៧-សមាគមអ្នកសារព័ត៌មាន គឺត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជំនាញដល់បុគ្គលិក និង ភ្នាក់ងារសារព័ត៌មានឲ្យដើរទាន់ការវិវត្ដន៍បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័សនិងទាន់សភាពការផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *