ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុកគ្នានៅខណ្ឌច្បារអំពៅធ្លាយសុទ្ធតែគ្រឿងញៀនប្រមាណ២០០គីឡូក្រាម..!!!

ភ្នំពេញ៖ កាលពីយប់ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តចំនួន ២គ្រឿងស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពេលអាជ្ញាធរចុះទៅវាស់វែង និងធ្វើកំណត់ហេតុ អាជ្ញាធរពុំឃើញមានជនរងគ្រោះឡើយ តែផ្ទុយទៅវិញអាជ្ញាធរបានឆែកឃើញគ្រឿងញៀនចំនួន ២០០គីឡូក្រាមក្នុងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងញៀនចំនួន២០០គីឡូក្រាមនោះ គឺអាជ្ញាធរបានប្រទះឃើញក្នុងរថយន្តស្លាកលេខខេមរភូមិន្ទ២-១៤១៥។ខណៈជនសង្ស័យដែលជិះរថយន្តខេមរភូមិន្ទលួចដឹកគ្រឿងញៀននោះបានរត់គេចបាត់ស្រមោល។ ប្រភពនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយថា ជនសង្ស័យដែលលួចដឹកគ្រឿងញៀនក្រោយបែកធ្លាយដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នោះថាជាកងយោធពលខេមរភូមិន្ទ ឬុយ៉ាងណានៅឡើយទេ។ តែយ៉ាងណាលោកថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះហើយ។ ប្រភពបានបញ្ជាក់ទៀតថា ជាលទ្ធផលតេស្តបឋម គ្រឿងញៀនចំនួន ២០០គីឡូក្រាមនោះគឺជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *