រដ្ឋបាលខេត្តប៉ៃលិន ប្រលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០ក្បាលដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥
ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ ព្រមទាំងបានលែងកូន ត្រីចម្រុះ និងមេពូជចំនួនជាង ២០០០០ក្បាល នៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរូមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងស្ថានភាព នៃ កំណើន តម្រូវ ការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជ រដ្ឋា ភិបាល កម្ពុជា បាន ចាត់ ទុក វិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែ ដើរតួ នាទី យ៉ាងសំខាន់ផងដែរ ក្នុងការ ចូល រួម ចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានា សុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច ជនបទហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយ សារ ត្រី និងវារីជាតិផ្សេងៗទៀតនៅតែជាអាហារ យ៉ាង សំខាន់ មិន អាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ ពីស្រូវ-អង្ករ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីបានគាំទ្រសកម្មភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់ កូន ចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួម តាម រយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើន កិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវ រៀប ចំដាក់ស្លាកកន្លែង អភិរក្សជលផលឱ្យ បាន ច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ ព្រមទាំងធ្វើ សកម្មភាពគ្រប់គ្រង កន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួម សហការ គ្នា បង្ក្រាប បទល្មើសជលផល និងទប់ស្កាត់រាល់ ការ ប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធាន ធម្មជាតិ របស់យើងឱ្យមាន ប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រឱ្យ ប្រជាពល រដ្ឋ ធ្វើការចិញ្ចឹមត្រីជា លក្ខណៈ គ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារ ចិញ្ចឹមត្រីដែល មានតម្លៃ សេដ្ឋកិ ច្ច ខ្ពស់ ព្រមទាំងធ្វើ ការ កែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។
សូមបញ្ជាក់ថា៖ ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រីក្រាញ់ និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវបានសាងសង់ឡើង ដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ និងជួសជុលឡើងវិញក្នុងឆ្នាំ២០១៣ សំណង់នេះមានបណ្តោយ ៦៣,៥ម៉ែត្រ ទទឹង ០៨ ម៉ែត្រ សាងសង់ក្នុងគោលបំណងស្ទាក់ និងបង្វែរទឹកពីស្ទឹងចូលប្រឡាយមេ ដើម្បីស្រោចស្រព ដំណាំកសិកម្ម ពិសេសដំណាំស្រូវ ហើយបច្ចុប្បន្នសំណង់នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរដូវវស្សាចំនួន ២ ៩៥៦ហិកតា រដូវប្រាំងចំនួន ៥០០ហិកតា និងដំណាំរួមផ្សំជាង ៣៥០ហិកតា ដែមានចំនួន ០៤ភូមិ រួមមាន៖ ភូមិទំនប់ ឃុំស្ទឹងត្រង់ ភូមិភ្នំស្ពង់ ភូមិភ្នំកុយ -សំបូរ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ៕ដោយលោក ស សារឿនអង្គភាពប្រមាញ់ជាយដែនtv
Post a Comment