លោក ឆាយបូ អនុប្រធានសាខាគយខេត្តបាត់ដំបង និងអនុប្រធានការិយាល័យគយច្រកអន្តរជាតិដូង នាំយកអំណោយ និងថវិកាចែកជូនអង្គភាពកងពលតូចថ្មើរជើងលេខ៥៣..!!!

បាត់ដំបង÷ លោក ឆាយ បូ អនុប្រធានសាខាគយខេត្តបាត់ដំបង និងលោក ហ៊ុច ច័ន្ទតុលា អនុប្រធានការិយាល័យគយច្រកអន្តរជាតិដូង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកស្រាបៀរកម្ពុជាចំនួន៥០កេស និងថវិកាចំនួន២លានរៀល ជូនដល់អង្គភាព កងពលតូចថ្មើរជើងលេខ៥៣ សម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដល់.លោក ឆាយ បូ អនុប្រធានសាខាគយខេត្តបាត់ដំបង និងលោក ហ៊ុច ច័ន្ទតុលា អនុប្រធានការិយាល័យគយច្រកអន្តរជាតិដូង ។ នេះស.បញ្ជាក់ឲ្យឃើញថា ការផ្សារភ្ជាប់សម្ព័ន្ធមិត្ត គឺជាការចាំបាច់បំផុត សម្រាប់ទិសដៅអភិវឌ្ឍន៍ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់ស្ថានការណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្រសិល្បៈចែករំលែក ដោយផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងសង្គមស៊ីវិល មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការ បានជូនពរ លោកទាំងពីរ ជួបតែពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយអរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *