សមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន៥នាក់ មុខសញ្ញាដ៏សកម្មខាងឆក់យកទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ..!!!

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យចំនួន៥នាក់សកម្មខាងឆក់យកទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា÷ជនសង្ស័ងទាំង៥នាក់មានឈ្មោះដូចខាងក្រោម ៖ ទី១.ឈ្មោះ អុិន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២.ឈ្មោះ ម៉ន ម៉េងឡុង ហៅរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣. ឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤. ឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៥. កែវ ហេងលាប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នជន÷សង្ស័យទាំង ៥នាក់ខាងលើ ដែលបានសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ ហើយនាំយកមកធ្វើការសាកសួរនៅអធិកាខណ្ឌពោធិ៍សែនជ័យ លុះមកដល់ព្រឹកថ្ងៃទី២៨ នេះកម្លាំងជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *