កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ០១នាក់រួមទាំងវត្ថុតាងមួយចំនួន !!!

បាត់ដំបង÷ ដោយការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល នៅថ្ងៃចន្ទ៦រោចខែជេស្ឋឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី នៅចំនុចក្រុមទី០៤ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ព្រំ ឆឺត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន

នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ និងបន្សាយត្រែង បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចចុះប្រតិបត្តិការសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺៈ ឈ្មោះ ស្រេង សុផានិត(ហៅមុី)ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ -វត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមានៈ ១-ម្សៅ ក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា ចំនួន០៤ថង់ធំ ទម្ងន់៤២,៩៥ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន ២-ថ្នាំញៀនពណ៌ផ្កាឈូកមានរាងមូលមានអក្សរបរទេស (w y)ចំនួន០៧គ្រាប់ ៣-ទូរស័ព្ទដៃចំនួន០២គ្រឿង(ចាស់) ករណីនេះ ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *