សមត្ថកិច្ចនគរបាលស្រុកស្វាយចេក ចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជនសង្ស័យរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនបានចំនួន៥នាក់!!!

ខេត្តបន្ទាយមានជ័យ៖នគរបាលស្រុកស្វាយចេក ចុះប្រតិបត្តិកការបង្រ្កាបមុខសញ្ញារក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជួនសង្ស័យបាន៥នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ពានលេខប្រាំបីខាងត្បូងស្រុកថ្មពួកប្រហែល ៣,០០០ ម៉ែត្រ ក្នុងប្រទល់ស្រុកស្វាយចេកនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា៖ដំបូងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំដោយលោក វរសេនីយ៍ត្រី ដោក ខាំ អធិការរង បានចុះប្រតិបត្តិការរុករកជនសង្ស័យ ០៣នាក់ ដែលធ្វើសកម្មភាពឆក់កាបូប ក៏ប្រទះឃើញមនុស្ស០១ក្រុមមានគ្នាចំនួន០៥នាក់ កំពុងអង្គុយលេងក្នុងខ្ទមទុកចោល០១កន្លែង ដោយមានការសង្ស័យកម្លាំងសុំត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ០២ កូនថង់ បំពង់កែវសម្រាប់ជក់ ០២ ដើម ដែកកេះ ០១ និងកូនថង់សម្រាកច្រកថ្នាំមួយចំនួន ហើយក៏ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការបានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់មាន៖ -១ ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក (ម្សៅក្រាម ០១ កូនថង់) -២ ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំនៅភូមិវត្តចាស់ ឃុំថ្មពួក -៣ ឈ្មោះ ដឿយ ដេត ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក -៤ ឈ្មោះ ម៉ី កាមុត ភេទប្រុសអាយុ ២០ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក -៥ ឈ្មោះ យឿត យ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិថ្មពួក ឃុំ ថ្មពួក ម្សៅក្រាម០១កូនថង់ ។

ជនសង្ស័យទាំង០៥នាក់ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោម ជាលទ្ធផលវិជ្ជមានទាំង០៥នាក់ ។ បច្ចុប្បន្ន÷ ជនសង្ស័យទាំង៥នាក់ខាងលើ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *