សកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ទៅកំពង់ធំ សមត្ថកិច្ចជំនាញ មិនបង្ក្រាប ទុកឱកាសអោយក្រុម ឈ្មួញដឹកជញ្ជូន ស្រេចនិងចិត្ត

(ព្រះវិហារ) ៖ តាមសេចក្តីរាយការណ៍ បានអោយដឹងថា ជាច្រើនឆ្នាំកន្លង មកហើយឈ្មួញ មុខដរដែលៗដឹក ឈើអារប្រភេទលេខ២ ចេញពីស្រុកជយ័សែន នឹងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាព គគ្រឹកគគ្រេង ពុំមានថមថយសោះ ។

ជាមួយនិងសកម្មភាព នេះមជ្ឈដ្ឋានប្រជាពលរដ្ឋ បានចោទប្រកាន់ទៅ លើសមត្ថកិច្ចនឹង ជំនាញចំៗថា ជាអ្នក បណ្តែតបណ្តោយ មិនខ្វល់និងទប់ស្កាត់ បង្ក្រាប អាចនិយាយបានថា ក្រុមសមត្ថកិច្ច ទាំងនោះ សុទ្ឋតែជាមិត្តល្អ របស់មេឈ្មួញ រកសុីឈើខុសច្បាប់ ។

តាមសេចក្តីរាយការណ៍ បានដឹងបន្តថា តាមពិតទៅឈើ ចេញពីស្រុកតែមួយ គឺស្រុកជ័យសែនដែលក្រុមឈ្មួញ បំផុសបំផុលអោយ ប្រជាពលរដ្ឋចូល ទៅអារជ្រៀកនៅ ក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទំលាក់ នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជយ័សែន ខ្លះទៀតដឹកតាម គោយន្តកន្ត្រៃយក មកទំលាក់នៅភូមិខ្វាំង ស្រុករវៀង រួចលើកឡើងរថយន្ត សាំយ៉ុងកែឆ្នៃដឹកយក ទៅលក់អោយដេប៉ូ នានាក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការ ឯកភាពទាំង២ស្រុក នេះអត់រវល់ទប់ ស្កាត់នឹងបង្ក្រាប ។

ប្រភពពីប្រជាពល រដ្ឋបានអោយដឹងថា លោក ឃិត វណ្ណៈ ប្រធានស្នាក់ការ បរិស្ថានស្រែវាល អង្គុយចាំរាប់ក្បាលឡាន ដឹកឈើយកផល ប្រយោជផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការ បង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបាន លើកឡើងថា បទល្មើសព្រៃឈើ ដឹកចេញពីព្រៃឡង់ បើមានការទប់ស្កាត់ ពីសមត្ថកិច្ច បរិស្ថានព្រៃឡង់ ពិសេសស្នាក់ ការបរិស្ថាន ភ្ញាក់រលឹកស្នាក់ការ បរិស្ថានស្រែវាល នឹងស្នាក់ការបរិស្ថានពើកនោះ បទល្មើសព្រៃ ឈើមិនអាច កើតមានឡើយ ។

សូមជំរាបជូនថា សព្វថ្ងៃនេះមានឈ្មួញ រកសុីឈើខុសច្បាប់ដុះ ស្លែជាច្រើនដូចជា ១,មេឈ្មួញឈ្មោះ ព្រហ្ម វុទ្ឋី ហៅធីម្រេច ល្បីល្បាញរាប់ឆ្នាំមកហើយ ទី២ ឈ្មោះ បញ្ញា ទី៣ ឈ្មោះ ពន្លក ទី៤ ឈ្មោះ ម៉េត មេឈ្មួញឈ្មោះ ម៉េត នេះកាលពីឆ្នាំទៅ បើកឡានរបស់ខ្លួន បុកឡានអ្នកការសែត ម្តងហើយ អភិបាលខេត្តបញ្ជា អោយតាមចាប់ខ្លួន ហើយឈ្មួញរូប នេះបានរត់គិចខ្លួនបាត់១ឆ្នាំ ឥលូវមកវិញធ្វើ សកម្មភាពដឹកឈើដរដែល ទី៥ឈ្មោះ ខ្លា មេឈ្មួញឈ្មោះខ្លា នេះទើបតែបើក រថយន្តដឹកឈើរបស់ខ្លួន កៀររថយន្តអ្នកការ សែតថ្មីៗនេះ ដោយសមត្ថកិច្ច ឃុបឃិតគ្នា រថយន្តដឹកឈើកៀរ រថយន្តអ្នកការសែត គ្មានសំណងហើយ ថែមទាំងដោះលែង រថយន្តបង្ករួមទាំង ឈើពេញឡានផងអោយ រួចខ្លួនដោយគ្មាន ទោសពៃអ្វីឡើយ ។

មហាជនលើកឡើងថា សកម្មភាពដឹកឈើរបស់ មេឈ្មួញទាំងនេះ ប្រព្រឹត្តទៅបាន ដោយសារតែគណៈ បញ្ជាការឯកភាព ស្រុកទាំង២ខាងលើ ជាអ្នកបណ្តែត បណ្តោយអោយ នឹងមានអ្នកមាន អំណាចពាក់ ផ្កាយពាក់លោក ខែកាងនៅពីក្រោយខ្នង ។

ពាក់ព័ន្ធនិងការចោទ ប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ជ័យសែន បានប្រាប់អោយដឹងថា លោក មិនដែលឃើញ គេដឹកឈើទេផង!? ប៉ុន្តលោកទទួលស្គាល់ ថាឈ្មួញដឹកឈើ ខុសច្បាប់ឈ្មោះ ពន្លក មាណថ្ងៃមុន លោកធ្លាប់ចាប់ដែរ ។

ចំណែក លោក ឃិត វណ្ណៈ ប្រធានស្នាក់ការ បរិស្ថានស្រែវាលបាន អោយដឹងថា ឈ្មួញទាំងប៉ុន្មាន នាក់ខាងលើមិន ដែលបានចូលមក ដឹកឈើស្រែវាលទេ ចំពោះឈ្មោះ ព្រុំ វុទ្ធី ហៅធីពុក រលួយដែលជា ឈ្មួញដឹកឈើ ខុសច្បាប់ខួប ប្រាំងវស្សា ក៏លោកថាមិន ដែលស្គាល់ឈ្មោះនេះដែរ ។

ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រះវិហារ សំណូមពរទៅគណៈ បញ្ជាការឯកភាពខេត្ត ជួយមានវិធាន ការចំពោះក្រុមឈ្មួញទាំ ងនោះផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *