កម្លាំងសមត្ថកិច្ច ចុះទប់ស្កាត់ បានពលរដ្ឋ ប្រុសស្រី១០នាក់ បំរុងលួចឆ្លង ដែនខុសច្បាប់ ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាម បទបញ្ជាររបស់លោក វរសេនីយ៍ឯក សួងសៅ មេបញ្ជារការ នៃវរៈសេនាតូចនគរ បាលការពារព្រំដែន គោកលេខ៨១៥ កម្លាំងនគរ​បាលការ ពារព្រំដែនប៉ុស្តិ៍ក្បាលទំ នប់ចំនួន០៤នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី រឿមប៊ុនរិទ្ធ ន​ាយប៉ុស្តិ៍ សហការជាមួយកម្លាំង កងពលលេខ៥១ និងកម្លាំងផ្នែកសឹង រងស្រម៉ាឡៃ ចុះទប់ស្កាត់ បានប្រជាពលរដ្ឋប្រុសស្រី បំរុងលួចឆ្លងដែន ខុសច្បាប់ចូលទៅ ប្រទេសថៃបាន ចំនួន១០នាក់ត្រង់ ចំណុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី រឿមប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានប្រាប់អោយដឹង ថាពលរដ្ឋចំនួន១០នាក់ បំរុងលួចឆ្លង ដែនខុសច្បាប់ចូល ទៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងជំនាញ ទប់ស្កាត់បានក្នុងនោះ មានស្រីចំនួន០៦នាក់ និងប្រុសចំនួន០៤នាក់ មកពីខេត្តចំនួន០៣ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ ចំនួន០៦នាក់ ខេត្តឧត្តរមានជ័យ មានចំនួន០២នាក់ និងខេត្តបាត់ដំបង មានចំនួន០២នាក់។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញ ធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ប្រជាពលរដ្ឋ ខាងលើអោយទៅ ផ្នែកជំនាញរបស់ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីចាត់វិធាន ការបន្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរ ថាក្រោយពីចប់បុណ្យ ចូលឆ្នាំប្រពៃណីជាតិ កម្លាំងនគរបាលនៃ វរៈសេនាតូចការ ពារព្រំដែនគោក លេខ៨១៥ ក្រោមបញ្ជារផ្ទាល់ លោកវរៈសេនីយ៍ឯក សួងសៅ មេបញ្ជារការនៃវរៈ សេនាតូចការពារ ព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ បានជាបន្តរបន្ទាប់ សឹងតែរាល់ថ្ងៃផងដែរ៕ ដោយលោក សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *