ទាហានឈុតខ្មៅនិង ទាហានខ្មែរពិគាគ្សាគ្នា រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្តាត់ រាល់បទល្មើសឆ្លង ដែនគ្រប់ប្រភេទ ពិសេសមនុស្ស ឆ្លងដែនទៅមក

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះ មានទាហាន ឈុតខ្មៅ១ក្រុម និងទាហានខ្មែរ ១ក្រុមបានជួបពិភាគ្សា ដើម្បី រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្តាត់ រាល់បទល្មើសឆ្លង ដែនគ្រប់ប្រភេទ ពិសេសមនុស្ស ឆ្លងដែនទៅមក រកការងារធ្វើ។

កិច្ចពិភាគ្សាគ្នានេះនៅ ចំណុចមាត់អូរព្រំ ដែនដីថៃ ស្ថិតក្នុងភូមិគុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណែកភាគីខ្មែរ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួបាន មានប្រសាសន៍ថា កិច្ចពិភាគ្សាគ្នានោះ ផ្តោតទៅលើការទប់ ស្កាត់ការលួចឆ្លងដែន តាមច្រករបៀងរបស់ ពលករខ្មែរ និងប្រជាជនថៃ ឆ្លងដែនមកធ្វើការ នៅក្រុងប៉ោយប៉ែត។

ព្រោះ ប្រទេសថៃនៅតែ ធ្វើការទប់ស្កាត់ជម្ងឺ កូវីត .១៩នៅឡើយ រោងចក្រត្រូវបិត រហូតមកដល់សព្វថ្ងៃ នេះប្រទេសថៃមិន ទាន់ដំណើរការដូច មុននោះឡើយព្រោះ សំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរ ស្បើយនៅឡើយ។

ប្រជាជនថៃនៅតែមាន ការប្រុងប្រយ័ត្នទាំង អស់គ្នាជានិច្ចអ្វីៗ មិនទាន់ដំណើរការ នៅឡើយដូច្នេះ ពលករខ្មែរទាំងអស់ចង់ មកធ្វើការនៅថៃ ប្រយ័ត្នចាញ់បោកមេខ្យល់។

លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួបាន មានប្រសាសន៍ បន្តទៀតថា សព្វថ្ងៃនេះសមត្ថកិច្ច ថៃធ្វើការទប់ស្កាត់ ពលករខ្មែរដែលលប លួចចូលឆ្លងដែនទៅ ធ្វើការក្នុងប្រទេថៃ ខុសច្បាប់ខ្លាំងសំបើម ណាស់ដើម្បី ការពារទប់ស្កាត់ការ ឆ្លងរីករាលដាល នៃជំងឺកូវីដ.១៩។

លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ មេប៉ុស្តិ៍ក្បាលទំនប់ បានមានប្រសាសន៍ ថាប្រជាពលរដ្ឋខ្មែរ ជាច្រើនពាន់គ្រួសារក្រោយ ពីចេញពីប្រទេសថៃ មកលេងបុណ្យចូលឆ្នាំខ្មែ រកន្លងមកនេះរួចរាល់ ហើយបានបុក សំរុកទៅរកការងារ ធ្វើនៅប្រទេសថៃ១ ថ្ងៃរាប់រយនាក់តាមរយៈ មេខ្យល់ឆ្លងដែនខុសច្បាប់ ភាគច្រើនមិន ជោគជ័យតាម បំណងទេត្រូវ ប្រឈម នឹង គេ ចាប់បញ្ជូន ត្រឡប់មកវិញ  ក៍ នៅតែ ប្រថុយ អស់ទាំង ប្រាក់ ខាត ទាំង ពេលវេលា ត្រូវសមត្ថកិច្ចថៃចាប់ ដាក់គុកបន្តថែមទៀត ផងនេះដោយសារក្រពះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *