ទាហានថៃឃាត់ ខ្លួនពលករ ក្រោយសង្ក្រាន្ត តែ១សប្តាហ៍ បានជាង ៥០០ នាក់

(បរទេសថៃ)៖ តែក្នុងរយ:ពេល១សប្តាហ៍ប៉ុណ្ណោះ ក្រោយពីសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរបានជាង ៥០០ នាក់ ខណ:ដែលពួកគេលបឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃដូចទឹកបាក់ទំនប់។

យោងតាមរបាយការណ៍ របស់ភាគីថៃក្នុង ខេត្តស្រះកែវបានបញ្ជាក់ថា ក្រោយពីពិធីបុណ្យ ចូលឆ្នាំត្រូវបានបញ្ចប់ គឺពលករខ្មែរចាប់ ផ្តើមសម្រុកចូលទៅ រកការអារធ្វើយ៉ាង ពពាក់ពពូន ស្ទើរគ្រប់ច្រក ល្ហក តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ លើទឹកដីខេត្តស្រះកែវ ដែលសុទ្ធសឹង គ្មានច្បាប់អនុញ្ញាត ។

បន្ទាប់ពីទទួលបាន បទបញ្ជាពីអភិបាល ខេត្តស្រះកែវ ដែលបានបញ្ជាអោយ កម្លាំងដែលឈរជើង  ពង្រឹងលើកិច្ចការ ពារព្រំដែនរួចមក ទាំងកម្លាំងកង រយលេខ ១១១ និងកម្លាំងគារពារ ព្រំដែនលេខ ១២ – ១៣ បានចេញ ល្បាតត្រួតពិនិត្យ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទប់ស្កាត់ ការវិលត្រឡប់របស់ ពលករខ្មែរដែលលប ចូលដោយខុសច្បាប់។

ជាក់ស្តែង តែក្នុង១ថ្ងៃ គឺថ្ងៃទី ១៦ មេសា ក្រោយ សង្ក្រាន្តឆ្នាំថ្មី ទាហានឈុតខ្មៅ ថៃបានឃាត់ខ្លួនពលករខ្មែរ បានជាង ១០០ នាក់ លុះចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា កន្លងទៅនេះ ទាហានថៃឃាត់ពលករ ខ្មែរបន្ថែមទៀត រហូតបានជាង ៥០០ នាក់ នេះបើគិតត្រឹម រយ:ពេលតែ ១ សប្តាហ៍ ប៉ុណ្ណោះ ។

បើតាមចម្លើយរបស់ ពួកគេគឺភាកច្រើន ពលករខ្មែរតែងតែ សំងំនៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយឆ្លងចូលទឹកដីថៃ ត្រង់ចំណុច ព្រំប្រទល់ស្រុក អារញ្ញប្រាថេត និងស្រុកខ្លងហាត រីឯមួយចំនួនទៀត លបឆ្លងតាមច្រករបៀង ក្នុងទឹកដីខេត្តស្រះកែវដូចគ្នា។ ដែលបច្ចុប្បន្នអាជ្ញាធរ ថៃនៅតែបន្តទប់ស្កាត់ យ៉ាងតឹងរឹងទៅលើការ លបឆ្លងដែនខុស ច្បាប់ជាប្រចាំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *