ទីក្រុងមូស្គូ ព្រមាន តម្លៃ ប្រេង អាច ឡើង ដល់ ៥០០ ដុល្លារ ក្នុង មួយ បារ៉ែល

(ប្រទេសរុស្ស៊ី)៖ តម្លៃ ប្រេង នឹង ឡើង ដល់ ៣០០ ដុល្លារ អាមេរិក ក្នុង ១ បារ៉ែល ប្រសិន បើប្រទេស លោក ខាង លិច បោះ បង់ ចោល ប្រេង រុស្ស៊ី ។ នេះបើ តាម ឧបនាយក រដ្ឋ មន្ត្រី និង ជា អតីត រដ្ឋ មន្ត្រី ក្រសួង ថាមពល លោក Alexander Novak បាន និយាយ នៅ ថ្ងៃ ចន្ទ ម្សិល មិញ និង បាន បន្ថែម ថា អ្នក ខ្លះ មើល ឃើញ ថា តម្លៃ អាច ឡើង ដល់ ៥០០ ដុល្លារ អាមេរិក ក្នុង មួយ បារ៉ែល។

ការ ព្រមាន បែប នេះ បាន កើត មាន ឡើង នៅ ពេល សហភាព អឺរ៉ុប គ្រោង ពិភាក្សា គ្នា អំពី ការ ដាក់ ទណ្ឌកម្ម លើ ប្រេង ឆៅ រុស្ស៊ី ដែល ជា ផ្នែក មួយ នៃ ការ ដាក់ ទណ្ឌកម្ម ទី ៥ មាន គោល ដៅ ដាក់ សម្ពាធ បន្ថែម ទៀត លើ ទី ក្រុង មូស្គូ ដើម្បី ឲ្យ បញ្ឈប់ ការ វាយ ប្រហារ នៅ អ៊ុយក្រែន។

លោក Novak បាន បន្ថែម ថា ប្រសិនបើអ្នកប្រើប្រាស់ លោកខាងលិចឈប់ ទិញប្រេងឆៅរបស់ រុស្ស៊ី ប្រទេសនេះ នឹងធ្វើពិពិធកម្មការ ផ្គត់ផ្គង់របស់ខ្លួន ហើយនឹងស្វែង រកអ្នកទិញនៅ កន្លែងផ្សេង។

តម្លៃ ប្រេង បាន កើន ឡើង ជិត ៤ ដុល្លារ អាមេរិក ក្នុង មួយ បារ៉ែល កាល ពី ថ្ងៃ ចន្ទ ក្នុង នោះ ប្រេង Brent ឡើង ដល់ ១១២ ដុល្លារ ខណៈ តាម ការ រំពឹង ទុក ថា សហភាព អឺរ៉ុប ប្រហែល ជា ចូល រួម ជា មួយ សហរដ្ឋ អាមេរិក ក្នុង ការ ហាម នាំ ចូល ប្រេង ឆៅ ពី រុស្ស៊ី។

ទន្ទឹម ជា មួយ គ្នា នេះ លោក នាយក រដ្ឋ មន្ត្រី ហុល្លង់ Mark Rutte បាន ហៅ ការ ហ៊ុ ព័ទ្ធ បែប នេះ ថា មិន ប្រាកដ និយម ដោយ ចង្អុល បង្ហាញ ថា ប្រទេស នៅ អឺរ៉ុប នៅ តែ ត្រូវ ពឹង លើ ប្រេង និង ឧស្ម័ន រុស្ស៊ី ច្រើន ដដែល ហើយ មិនអាច កាត់ ផ្តាច់ ខ្លួន ដោយ គ្រាន់ តែ ជូន ដំណឹង រយៈ ពេល ខ្លី នោះ ទេ។

លោក Rutte បាន និយាយកាល ពី ថ្ងៃ ចន្ទ ថា ៖« រោងចក្រ ចម្រាញ់ប្រេង ជា ច្រើន នៅភាគខាង កើត និងខាងលិច នៃទ្វីបអឺរ៉ុបនៅតែពឹង ផ្អែកទាំងស្រុងលើប្រេង របស់រុស្ស៊ី ហើយ ជាមួយនឹងឧស្ម័ន វា កាន់តែអាក្រក់ទៅ៕ ប្រភព៖ RT

You might like

Leave a Reply

Your email address will not be published. Required fields are marked *