ប្រទះឃើញរថយន្ត BMW ថ្មីស្រឡាង ត្រូវគេកប់ក្នុងដី យ៉ាងអាថ៌កំបាំង

(ប្រទេសថៃ)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីប្រជាពល រដ្ឋបានប្រទះឃើញ រថយន្តមួយគ្រឿង ដែលជនអនាមិក យកមកកប់ចោលក្នុងដី ដោយគ្រាន់តែលេច ចេញនូវដំបូល និងកាបូខាង មុខតែបន្តិចប៉ុណ្ណោះ ព្រោះដោយសារ ដីប៉ើងចេញនៅ ពេលមានភ្លៀងធ្លាក់។

ការប្រទះឃើញ ដំបូលរថយន្តដ៏ទំនើប និងថ្មីស្រឡាងមួយនេះ កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ: ឆ្នាំ២០២២  ត្រង់ចំណុចក្នុង ចំការដើមដូងប្រេង ក្បែស្ពានឆ្លងទៅសាលារៀន បានណុកវ៉ាក់ ស្ថិតក្នុងភូមិ២ ឃុំសួនហ្លួង ស្រុកឈ្លើមប្រាកៀត ខេត្តនគរសុីថាំរ៉ាត ប្រទេសថៃ។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍រួចមក សមត្ថកិច្ចបានដាក់អេស្កា ចុះកាយជុំវិញដើម្បីលើកយករថយន្តឡើងមកលើ ដោយសមត្ថកិច្ចគិតថា ប្រាកដជាអំពើឃាត កម្មដោយកប់ទាំងរថយន្ត និងម្ចាស់រថ យន្តដើម្បីបំបាត់ដាន។

នៅពេលជីកបាន ជម្រៅប្រហែល ១,៥០m ហើយក៏បានទាញយក រថយន្តឡើងមកលើដីរួចមក សមត្ថកិច្ចរកមើល សាកសពមនុស្សម្នាក់ ក៏គ្មានដែរ ដែលបញ្ហានេះបានធ្វើ អោយសមត្ថកិច្ចថៃ ឈឺក្បាលមិនធម្មតា ដោយរថយន្តនេះម៉ាក BMW ស៊ែរី E៤៦គ្មានស្លាកលេខ គ្រប់កញ្ចក់ទាំង អស់ត្រូវបានគេវាយ បំបែកគ្មានសល់ ដោយឡែកលេខ ម៉ាសុីនគឺ JA ៧១០០៧ ។

នៅជំហ៊ានទី២នេះ សមត្ថកិច្ចថៃបានសន្និដ្ឋានថា រថយន្តនេះ អាចពាក់ព័ន្ធនឹង អំពើទុច្ចរិតអ្វីមួយ ដូចជាបទល្មើសឧក្រិដ្ឋ ឬក៏ករណីជួញដូរ គ្រឿងញៀនធំៗជាដើម ទើបគេយកមកកប់ ចោលក្នុងដីដើម្បីបំបាត់ភស្តុតាង។

បច្ចុប្បន្នសមត្ថកិច្ចថៃកំពុង មមាញឹកក្នុងការស្វែង រកម្ចាស់រថយន្ត តាមរយៈ:លេខម៉ាស៊ីន រថយន្ត និងចំណុចសំខាន់ៗ មួយចំនួនទៀតដែល មិនអាចលាត ត្រដាងបាន ដើម្បីយកមកសាកសួរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *