កម្លាំងសមត្ថកិច្ចចម្រុះ ចាប់រថយន្តដឹក គ្រឿងសមុទ្រ រកឃើញបង្គាចាក់ សារធាតុចាហួយ ចំនួន៨១កេះ

(ខេត្តកំពត)៖ គ្រឿងសមុទ្រដែលផ្ទុក ក្នុងថយន្តមួយគ្រឿង ដែលបំណង ដឹកជញ្ជូនទៅ ចែកចាយនៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះចាប់ឃាត់ឱ្យ ផ្នែកជំនាញត្រូតពិនិត្យ ខណៈសង្ស័យថា  មានផ្ទុកនូវបង្គា ចាក់បញ្ចូលសា រធាតុចាហួយ បង្កើនទម្ងន់។

ការឃាត់រថយន្ត មួយគ្រឿងនេះ នៅវេលាម៉ោង២ រំលងអធ្រាត ឆ្លងចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវវំបែក ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ង៉ែត សាវឿន ប្រធានច្រកទ្វារ ព្រំដែនអន្តរ ជាតិព្រែកចាក បានឱ្យដឹងថា គ្រឿងសមុទ្រ ដែលដឹក តាម រថយន្ត មួយគ្រឿងនេះ បានចរាចរទំនិញប្រភេទ គ្រឿងសមុទ្រមកពី ប្រទេសវៀតណាម។

បន្ទាប់ពីសង្ស័យថាមាន បង្កប់នូវបង្គាចាក់ចាហួយ ទើបកម្លាំងចម្រុះ ស្ទាក់ចាប់បាននៅ យប់រំលង អធ្រាត ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដើម្បីប្រគល់ជូន ជំនាញត្រួតពិនិត្យ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីបាន ពិនិត្យឃើញថា ក្នុងចំណោម បង្គាចំនួន ១៤៣ កេះ មានបង្គាចាក់ សារធាតុចាហួយ ចំនួន៨១កេះ។

រីឯគ្រឿងសមុទ្រផ្សេង ទៀតដែលពុំមាន ពាក់ព័ន្ធនឹងបទល្មើស ដូចជាមឹកមាន ចំនួន១៩កេះ ទម្ងន់ ៣៧៤ គក្រ បង្កង៦កេះ ទម្ងន់១២០ គក្រ អយស្ទ័រ៦កេះ ទម្ងន់១៩៨ គក្រ ខ្យងហូល១កេះ ១០គក្រ កន្ទាយ១៤កេះ ទម្ងន់ ៤២០ គក្រ និងក្តាមជ័រ ៣កេះ ទម្ងន់៩០គក្រ ជំនាញនឹងធ្វើ ការពិន័យទៅ តាមច្បាប់។

ចំពោះបង្គាដែលមាន ចាក់ជាតិចាហួយ ៨១កេះ ស្មើនឹង១,៤៨៤ គក្រ ជំនាញនឹងដឹកជញ្ជូន ទៅដុតកម្ទេច ចោលទាំងអស់ នៅរសៀល ថ្ងៃដដែលនេះ។

សូមជម្រាបដែរថា ចាប់ពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែ ឆ្នាំ ដដែលនេះ កម្លាំងចម្រុះ ដែលដឹកនាំដោយ លោក ឃឹម សាមី អភិបាលរង ស្រុកកំពង់ត្រាច លោក ង៉ែត សាវឿន ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រែកចាក និងក្រោមកិច្ចសម្រប សម្រួលនីតិវិធី ពីលោក ឈាវី ម៉ារ៉ូ ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកំពត បានបង្ក្រាបរថយន្ត ដឹកគ្រឿងសមុទ្រ ល្មើសច្បាប់ ដែល ចរាចរឆ្លងកាត់ តំបន់ខេត្តកំពត ជាបន្តបន្ទាប់។

ចំពោះចំណាត់ការដូច ភ្លៀងរលឹមនេះ មហាជនជឿជាក់ថា ចាប់ពីពេលនេះទៅ ដោយអនុវត្ត តាមបទ បញ្ជារបស់គណៈ បញ្ជាការឯកភាពខេត្ត ការដឹកជញ្ជូនបទ ល្មើសគ្រប់រូបភាព នឹងត្រូវបាត់ រូបរាង បន្តិច ម្តងៗ ខណៈអាជ្ញាធរ និងជំនាញគ្រប់ ផ្នែកយកចិត្តទុកដាក់ សហការគ្នាបានល្អ ក្នុងដែន សមត្ថកិច្ច របស់ខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *