ស្លាប់២នាក់របួសធ្ងន់ ស្រាល២នាក់ក្នុងហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត កូរ៉េម៉ាកហាន់ ដាយដឹកទឹកកក និងរថយន្តវ៉េអង…!

(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី២ ខែមករាឆ្នាំ២០២២ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ គួរអោយរន្ធត់បណ្តាល អោយមនុស្សស្លាប់ ចំនួន២នាក់និងរងរបួសធ្ងន់ ស្រាលចំនួន២នាក់ ខណៈដែលរថយន្ត កូរ៉េម៉ាកហាន់ដាយ ដឹកទឹកកកបើកបរបញ្ច្រាស់ ទិសគ្នាបុកជាមួយរថយន្ត វ៉េអងនៅចំណុចទួល ឈូកលើ នៅតាមបណ្ដោយ ផ្លូវជាតិលេខ០៩ស្ថិត នៅក្នុងភូមិសំអាងឃុំ សំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបាន បញ្ចាក់ថាជនរងគ្រោះ ដែលបានស្លាប់បាត់បង់ ជីវិត្នុងហេតុការណ៍នោះ ១.ឈ្មោះ ឃូល ឡុងគាតូច ជាអ្នករួមដំណើរជាមួយ រថយន្តកូរ៉េដឹកទឹកម៉ាក ហាន់ដាយ បានបាន ស្លាប់នៅនឹងកន្លែងកើតហេតុ។ ២.ឈ្មោះ ភាជ ឌីណា ភេទប្រុសអាយុ ២៤ ឆ្នាំជាអ្នករួម ដំណើរជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ បានស្លាប់ក្រោយពេល បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

រីឯអ្នករងរបួសធ្ងន់ ស្រាលមាន១.ឈ្មោះ រ៉ុន រឿន ជាអ្នកបើកបររថយន្ត ម៉ាកវេអង បានរងរបួសស្រាល បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ២.ឈ្មោះ ភាជ ចាន់រ៉ា ជាអ្នកបើកបររថយន្ត ម៉ាកហ៊ីយ៉ាន់ដាយបាន រងរបួសធ្ងន់បញ្ជូនទៅ សង្គ្រោះនិងព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹង ថារថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១, ម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ស ស្លាកលេខភ្នំពេញ3D 3597 បើកបរក្នុងទិសដៅពី កើតទៅលិច បានបុកគ្នាជាមួយនឹង រថយន្តម៉ាកវេអង ពណ៌ខៀវពាក់ ស្លាកលេខ ព្រៃវែង 3A0726 បើកបរក្នុងទិស ដៅពីលិចទៅកើត រថយន្តទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹង។

សមត្ថកិច្ចបានបញ្ជាក់ថា កត្តាដែលនាំឱ្យគ្រោះ ថ្នាក់ចរាចរណ៍នេះគឺបណ្ដាល មកពីបើកបរវ៉ាជែងគ្នាក្នុង ស្ថានភាពគ្រោះ ថ្នាក់ទើបបណ្ដាលឱ្យ ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។

សាកសពជនរងគ្រោះទាំង ០២នាក់ដែលបាន ស្លាប់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះត្រូវ បានត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *