អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តបន្ទាយមានជ័យ សេចក្ដីជូនដំណឹង ជម្រាបជូនព័ត៌មានបន្ថែមដល់ពុកម៉ែបងប្អូនពលករកំពុងធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកកាន់ស្រុកកំណើតប្រទេសកំណើតយើង សូមត្រឡប់មកតាមច្រកផ្លូវការ សម្រាប់ខេត្តបន្ទាយមានជ័យយើងមាន ច្រកអន្តរជាតិប៉ោយប៉ែត - PMC-News

រដ្ឋបាលខេត្តបន្ទាយមានជ័យ សេចក្ដីជូនដំណឹង ជម្រាបជូនព័ត៌មានបន្ថែមដល់ពុកម៉ែបងប្អូនពលករកំពុងធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកកាន់ស្រុកកំណើតប្រទេសកំណើតយើង សូមត្រឡប់មកតាមច្រកផ្លូវការ សម្រាប់ខេត្តបន្ទាយមានជ័យយើងមាន ច្រកអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ÷ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ សូមជម្រាបជូនព័ត៌មានដល់បងប្អូនពលករធ្វើការនៅក្នុងប្រទេសថៃ ដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី ៣ ខែកក្កដាឆ្នាំ ២០២៥ សូមជ្រាបព័ត៌មានពីរដ្ឋបាល ខេត្តបន្ទាយមានជ័យ។


រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនព័ត៌មានបន្ថែមដល់ពុកម៉ែបងប្អូនពលករកំពុងធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកកាន់ស្រុកកំណើតប្រទេសកំណើតយើង សូមត្រឡប់មកតាមច្រកផ្លូវការ សម្រាប់ខេត្តបន្ទាយមានជ័យយើងមាន ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួន ក្នុងកាល:ទេស:ដែលប្រទេសថៃបានបិទច្រកព្រំដែនទាំងអស់ដោយឯកតោភាគី។នៅតាមច្រកផ្លូចការខាងលើនេះ ក្នុងភូមិសាស្ត្រខេត្ត
រដ្ឋបាលខេត្តបាបានរៀបចំក្រុមការងារចម្រុះដើម្បីត្រៀមទទួលបងប្អូនសមរម្យ មានកន្លែងផ្តល់អាហារ រៀបចំដឹកជញ្ជូនបងប្អូនតាមរថយន្តរដ្ឋបាលខេត្ត ទៅកាន់ភូមិ ស្រុកកំណើត ដែលបាននឹងកំពុងដំណើរទាំងថ្ងៃយប់។

ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូនទាំងអស់ សូមកុំចាញ់បោកមេខ្យល់ ថានាំទៅតាមនេះតាមនោះ អស់ប្រាក់កាស និងគ្មានសុវត្ថិភាពដល់ខ្លួនឯងផងដែរ។
ផ្សាយដោយអង្គភាព ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.