អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ លោកវរសេនីយ៍ទោ គាង សុធា បានទទួលមរណភាព កាលពីវេលាម៉ោង០៩ និង៣០នាទី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគា - PMC-News

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ លោកវរសេនីយ៍ទោ គាង សុធា បានទទួលមរណភាព កាលពីវេលាម៉ោង០៩ និង៣០នាទី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគា

កំពង់ធំ÷លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ លោកវរសេនីយ៍ទោ គាង សុធា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ទទួលមរណភាព កាលពីវេលាម៉ោង០៩ និង៣០នាទី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៦ ឆ្នាំដោយរោគា ស្ថិតនៅភូមិដូង ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ។


ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មរណភាពលោក គាង សុធា គឺជាការបាត់បង់មេគ្រួសារ ស្វាមី ឪពុក ប្រកបដោយ
ព្រហ្មវិហារធម៌ និងជាមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃគុណបំណាច់ ចំពោះជាតិមាតុភូមិ ក្នុងបេសកកម្មនានា ជាពិសេសការអនុវត្តច្បាប់ ព្រមទាំងការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹង ចូលរួមអនុវត្តច្បាប់ សំដៅរក្សាអាយុជីវិត ទ្រព្យសម្បត្តិ មនុស្ស និងសត្វ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថាលោកមានឥរិយាបថ ស្មោះត្រង់ ស្លូតបូត សុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ម៉ឹងម៉ាត់ ម៉ត់ចត់ គោរពវិន័យ
អនុវត្តតួនាទី/ភារកិច្ច មានការទទួលខុសត្រូវ ពោរពេញដោយការសាមគ្គីភាព ជាមួយបងប្អូន កងកម្លាំង ដែលធ្វើឱ្យអ្នកផងទាំងពួង មានការគោរពស្រឡាញ់លោក មរណភាពរបស់លោក គាង សុធា បន្សល់ទុកនូវសកម្មភាពល្អៗ ជាច្រើន ដែលយើងទាំងអស់គ្នា ពុំអាចបំភ្លេចបានឡើយ។

ស្ថិតក្នុងឱកាស ដ៏សែនក្រៀមក្រំបំផុតនេះ លោកស្នងការ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្ដីអាឡោះ
អាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក គាង សុធា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោក ស្នងការ បានប្រគល់ថវិកាអង្គភាពចំនួន ៣,០០០,០០០ រៀល និងថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០រៀល សរុបថវិកា
ចំនួន៩,០០០,០០០រៀល ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមសម្រាលការដោះស្រាយចំណាយក្នុងពិធីបុណ្យ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចូលរួមពិធីបុណ្យគម្រប់ខួប០៣ឆ្នាំឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ លោក សោ វុត ត្រូវជាឳពុកបង្កើតលោកវរសេនីយ៍ទោ សោ សាវង្ស នាយរងការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្ថិតនៅគេហដ្ឋានក្នុងភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងពិធីនោះ លោកស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន១,០០០,០០០រៀល៕
ដោយលោក÷សំនៀង អង្គភាព ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.