(ខេត្តបន្ទាយមានជ័យ)៖ ម្តាយបានត្រឹមតែយំ អោបកូនស្ទើរគាំង បះដូងស្លាប់ដោយឃើញ កូនជាទីស្រឡាញ់ ស្លាប់នៅដៃខ្លួន ស្រស់ៗពេក ពេលដែលខ្លួន ចេញទៅឥវ៉ាន់នៅ ផ្សារសិរីសោភ័ណកូន បានចេញពីផ្ទះទៅ លេងទឹកស្រះនៅជិត ផ្ទះបណ្តាលឲ្យលង់ស្លាប់។
រឿងរ៉ាវនេះ កើតឡើងនៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២២ មានចម្ងាយប្រមាណជា ២០០ម៉ែត្រពីភូមិ នៅត្រង់ចំណុចខាង ត្បូងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹថាក្មេង រងគ្រោះមានឈ្មោះ ហួ ផារិនប្រុស អាយុ៧ ឆ្នាំ ម្តាយឈ្មោះ ហួ ឆវី ហៅ អាយុ៣៥ ជាស្រ្តីមេម៉ាយ រស់នៅភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ។
នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងបន្តទៀត ថាមុនពេលកើតហេតុនោះ ម្តាយក្មេងប្រុសនោះ បានចេញពីផ្ទះជិះម៉ូតូ ទៅទិញឥវ៉ាន់នៅផ្សារ សិរីសោភ័ណយកមកលក់ ស្របពេលម្តាយចេញ បាត់កូនប្រុសក៏ចេញពីផ្ទះ ដែរតែដើរសំដៅទៅផ្ទះ ទឹកហើយបានចុះលេង ទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង ។
ពេលម្តាយមកដល់ ផ្ទះវិញបាត់កូនទើបផ្អើល អ្នកស្រុកជួយដើររកទើប ប្រះឃើញកូនស្លាប់ នៅក្នុងទឹកស្រះ ហើយបានបីយក មកផ្ទះបានរាយការណ៍ ជូនសមត្ថកិច្ចឲ្យចុះ មកពិនិត្យសព។
សមត្ថកិច្ចពេលធ្វើ ការពិនិត្យហើយបានធ្វើ ការសន្និដ្ឋានថាក្មេងប្រុស នេះពិតជាស្លាប់ដោយ លង់ទឹកពិតប្រាកដព្រោះ សំគ្មានស្នាកស្នាននៅខ្លួនសព សមត្ថកិច្ចប្រគល់ទៅ ឲ្យម្តាយយកទៅធ្វើ បុណ្យតាម ប្រពៃណីនៅផ្ទះតែម្តង៕