លោកឧត្តមសេនីយត្រី រ៉ែម វីរៈស្នងការរង នាំយកថវិកាចំនួន  ទៅប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក ឌឹម រស្មី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំលៀប នៃអធិការដ្ធាននគរបាលស្រុកព្រះនេត្រព្រះ ដែលទទួលមរណ:ភាពដោយឆ្លងចរន្តអគ្គីឆក់???

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយត្រី (រ៉ែម វីរៈ )ស្នងកា រង ផែនការងារ សេនាធិការ តំណាងឱ្យ លោក ឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ) ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាប្រធាន សមាគមមិត្តគនរបាល ជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ធាននគរ បាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ នៅសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញបំពាក់ ឋានន្តរសក្តិ និង នាំយកថវិកាសមាគម មិត្តនគរបាល ជាតិកម្ពុជា ចំនួន៦.០០០.០០០រៀល ថវិការបស់ លោក ឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ )ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ ចំនួន ៤.០០០.០០០រៀល ថវិការលោកវរសេនីយ៍ឯក (មាសរិទ្ធី)អធិការ នគរបាលស្រុក ព្រះនេត្រព្រះចំនួន ៩០០.០០០រៀល ថវិកាមិត្តរួម ជំនាន់វគ្គទី ១២ ចំនួន២.០៤០.០០០រៀល រួមថវិកាកងកម្លាំង ចំនួន៣៣០.០០០រៀល ទៅប្រគល់ជូនគ្រួសារសព មន្ត្រីនគរបាលប៉ុស្តិ៍ ភ្នំលៀបហើយធ្វើ បុណ្យនៅស្រុកកំណើត ស្ថិតនៅភូមិផ្សារលើ សង្កាត់ លលកស ក្រុងពោធិ័សាត់ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលដែល ទទួលមរណភាព ឈ្មោះ លោក អនុសេនីយ៍ឯក( ឌឹម រស្មី )អត្តលេខ ៨៣.៨៩២ មន្រីប៉ុស្តិ៍ន គរបាលរដ្ធបាលភ្នំលៀប នៃអធិការដ្ធាន នគរបាលស្រុកព្រះនេត្រព្រះ ។

បានទទួលមរណ: ភាពនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥:៣០នាទីល្ងាច ដោយឆ្លង ចរន្តអគ្គីឆក់ ។  ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅគេហដ្ឋាននៃ សព លោកអនុសេនីយ៍ឯក (ឌឹម រស្មី )  ស្ថិតនៅ ភូមិផ្សារលើ សង្កាត់ លលកស ក្រុងពោធិ័សាត់ ខេត្តពោធិ៍សាត់ ។

ក្នុង ឱកាស ដ៏ ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី (រ៉ែម វីរៈ )និងក្រុម គ្រួសារ នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខ ដោយមាន សេចក្ដី ក្ដុកក្ដួល  និង សោកស្ដាយ ជា អនេក  ចំពោះការបាត់បង់ លោក អនុសេនីយ៍ឯក ឌឹម រស្មី គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រ ដែលលោកបាន បំពេញតួនាទី បម្រើជាតិមាតុភូមិ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូន សង្គមកន្លងមក វរ:ភាពទាំងនេះយើង ខ្ញុំទាំងគ្នានឹងចងចាំទុក ក្នុងបេះដូងជានិច្ច។ សូមវិញ្ញាណ ក្ខន្ធលោកឆាប់ចាប់ បដិសន្ធិ ក្នុង សុគតិភព កុំបី ឃ្លៀងឃ្លាត ឡើយ។

ក្រុមគ្រួសារនៃសព ក៏សូមគោរពថ្លែង អំណរអរគុណយ៉ាង ជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ ថ្លៃបាននូវការ យកចិត្តទុក្ខមកលើ សព និងក្រុមគ្រួសារនៃសព និងសូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *