ប្រជាពលរដ្ឋចំនួន៤ភូមិក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ

(ខេត្តសៀមរាប)៖​ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និង ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានទទួលប័ណ្ណ កម្មសិទ្ធិចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ សម្រាប់ ភូមិនីមួយៗនាពេលនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប  បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្ត ទុកដាក់បំផុតលើការ អនុវត្តកិច្ចការនេះ កន្លងមក ដោយបានឧបត្ថម្ភគាំ ទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុង ដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្ត សៀមរាប យើងឲ្យមានភាព កាន់តែល្អប្រសើរឡើង បន្ថែមទៀត ក្នុងការផ្តល់ប័ណ្ណ កម្មសិទ្ធិជូនដល់បងប្អូន ប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ ដីទាំងឡាយ ដែលបានបំពេញ គ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស ស្របតាមច្បាប់ និង បទដ្ឋាន គតិយុត្តជាធរមាន ។

ឯកឧត្តមកោត សរសើរចំពោះ គណៈ កម្មការរដ្ឋបាលដែល ដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណៈ កម្មការរដ្ឋបាល, រដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គ ភាពពាក់ព័ន្ធជាសមាជិក ដែលបានខិតខំ អនុវត្តការងារចុះ បញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធក្នុងភូមិចំនួន ៤ នៃឃុំដំដែក រហូតសម្រេច បានការផ្តល់ វិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលន វត្ថុជូនបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ប្រើប្រាស់ ស្របច្បាប់។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គ ភាពពាក់ព័ន្ធនានា បានអនុវត្តការងារ ចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជា ច្រើន ហើយក៏បានពង្រីក ការចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ សរុបបានចំនួន ០៦ក្រុង-ស្រុក រួមមាន៖ ក្រុង សៀមរាប ,ស្រុកពួក, ស្រុកប្រាសាទបាគង ,ស្រុកសូទ្រនិគម ,ស្រុកក្រឡាញ់ និងស្រុកជីក្រែង។

ដើម្បីជម្រុញឲ្យកិច្ចការ នេះដំណើរការបាន កាន់តែល្អប្រសើរ និងទទួលបានជោគជ័យ តាមផែនការគ្រោងទុក របស់រាជរដ្ឋាភិបាល សូមឲ្យបងប្អូន ប្រជាពលរដ្ឋបន្តការ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារមន្ទីរ ជំនាញដើម្បីបន្តការងារ ចុះបញ្ជី ដីធ្លីនេះឲ្យបានល្អ ប្រសើរថែមទៀត។

តាមការលើកឡើង របស់លោក ហ៊ី សាយ ប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា មានចំនួន ០៤ភូមិនេះបានអនុវត្ត តាមនីតិវិធី និងគោលការណ៍ នៃការចុះបញ្ជីមាន លក្ខណៈជាប្រព័ន្ធរហូត ដល់សម្រេចបាន ការចេញវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវ ការស្របតាមច្បាប់ ។  ក្នុ

ងនោះ គឺភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ ដែលក្នុងនោះក្បាល ដីចំនួន ៨៣០ អាចចេញប័ណ្ណ កម្មសិទ្ធិជូនបាន ,ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះក្បាលដីចំនួន ២៩៦ អាចចេញ ប័ណ្ណកម្មសិទ្ធិជូនបាន ,ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៥១១ អាចចេញប័ណ្ណកម្ម សិទ្ធិជូនបាន និង ភូមិបុស្ស មានក្បាលដីសរុប ៦១១ ក្នុងនោះ ក្បាលដីចំនួន ៣៧២ អាចចេញ ប័ណ្ណកម្មសិទ្ធិជូនបាន ដោយឡែកក្បាល ដីមួយចំនួនទៀត ដែលនៅសល់ ពុំទាន់អាចចេញ ប័ណ្ណជូន ដោយសារតែក្បាលដីទាំង នោះជាក្បាលដី គ្មានទិន្នន័យ ជាប់ពាក់ព័ន្ធ បណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធ នឹងផ្លូវប្រឡាយ ជាប់ពាក់ព័ន្ធនឹង បុរាណដ្ឋានជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *