លោកព្រុំ ធី ហៅធីម្រេច មេឈ្មួញរកស៊ី បទល្មើសព្រៃឈើ ដ៏ល្បីម្នាក់ដឹក ឆ្លងដែនដី២ខេត្ត សមត្ថកិច្ចមិនហ៊ានប៉ះ,,,!

(ខេត្តព្រះវិហារ)៖ មានសេចក្តីរាយការណ៍ ពីក្រុមមន្ត្រីជាច្រើននាក់ នៃខេត្តព្រះវិហារក៍ដូច ជាខេត្តកំពង់ធំ បានប្រាប់មកអង្គភាព សារព័ត៌មានយើងឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ មាន សកម្មភាពដឹកជញ្ជូន ឈើយ៉ាងគគ្រឹកគគ្រេង ចេញពីតំបន់ ព្រៃការពារផ្សេងៗក្នុង មូលដ្ឋានខេត្ត ព្រះវិហារឆ្ពោះទៅ កាន់ខេត្តកំពង់ធំ តាមរថយន្ត សាំយ៉ុងកែឆ្នៃ រថយន្តលីវរ៉ូ និងរថយន្ត សាំយ៉ុងឃ្លុប ដែល គេស្គាល់ម្ចាស់ រថយន្តនោះឈ្មោះថា ព្រុំ ធី ហៅធីម្រេច ហៅធីពុករលួយ និងឈ្មោះបញ្ញា រួមនិងឈ្មោះភ័ក្រ ផងដែរ ដោយឈ្មោះទាំង ៣នាក់ខាងលើនេះ ជាឈ្មួញឈើ ដ៏មានអំណាច មិនខ្លាចក្រុម សមត្ថកិច្ចនោះឡើយ ដោយពួកគេធ្វើ សកម្មភាពដឹកឈើ យ៉ាងចំហរតែម្តង ។

បើតាមក្រុម សមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់បាន ប្រាប់មកអង្គភាព សារព័ត៌មាន យើងឲ្យដឹងថា ពួកឈ្មួញល្បីឈ្មោះ ទាំង៣នាក់ខាងលើនេះ ពិសេសឈ្មួញឈ្មោះព្រុំ ធី ហៅធីពុករលួយនោះ បានដឹកឈើប្រណិតៗ រាប់សិបឡាន ដោយបើកឆ្លង កាត់ស្រុករវៀ ក្នុងខេត្តព្រះវិហារ យកទៅលក់តាម ទីតាំងលក់ឈើនៅខេត្តកំពង់ធំ ពិសេសលក់ឲ្យ ដេប៉ូឈ្មោះលោក ហ៊ីង និងដេប៉ូចែលីន ដែលគេស្គាល់ថា ចែ លីន នេះជាជើង ខ្លាំងប្រចាំភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ក្រុមសមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងទៀតថា ក្រុមឈ្មួញឈើរបស់លោកព្រុំ ធី និងគូរកនទាំងនេះ បានធ្វើសកម្មភាពដឹកឈើជារៀងរាល់យប់ថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ចតាមដងផ្លូវឡើយ ហើយថែមទាំងបានបោះពាក្យសំដីដាក់សមត្ថកិច្ចនៅគោលដៅតាមផ្លូវថា អាញ់បានជួបចចារ ជាមួយលោកនួន សុខុន នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ស៊ុមសុីវដ្ថា នាយផ្នែករវៀង និងលោកហោ ប៉ុនហួរ ដែលជាគណៈអភិលស្រុករវៀង ព្រមទាំងមេអាវុធហត្ថ(PM)ស្រុក និងមេស្នាក់ការព្រំប្រទល់ស្រុករវៀង រួចរាល់អស់ហើយ ។

ប្រជាពលរដ្ឋមួយចំនួន ធំក្នុងខេត្តព្រះវិហារ និងកំពង់ធំ ជាពិសេសបង ប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុករវៀង សូមសុំណូមពរ ដល់ឯកឧត្តមអភិបាល ខេត្តព្រះវិហារ និងឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ រាល់ឈ្មួញឈើល្មើស ច្បាប់តាមដងផ្លូវ សូមមេត្តាមានវិធាន ការត្រួតពិនិត្យផងទាន ជាពិសេសអស់ លោកផ្នែករដ្ឋបាលព្រៃ ឈើរវៀងមេត្តា ត្រួតពិនិត្យទៅលើការ ដឹកជញ្ជួនឈើខុសច្បាប់ របស់មេឈ្មួញឈ្មោះ លោកព្រុំ ធី ហៅធីម្រេច ធីរលួយ និងឈ្មួញដទៃទៀត ដែលគេស្គាល់ថា មេឈ្មួញជើងខ្លាំង មិនចេះខ្លាចញញើត សមត្ថកិច្ចនោះផង ដើម្បីកុំឲ្យពួកឈ្មួញ ទាំងនេះពើងទ្រូងដាក់ សមត្ថកិច្ច និងមើលងាយដល់ ស្ថាប័នមានសមត្ថកិច្ចជា អ្នកអនុវត្តច្បាប់តែមិន ហ៊ានបង្ក្រាបបទល្មើស របស់ពួកគេនោះ ។

ពាក់ព័ន្ធនឹងការ លើកឡើងរបស់បងប្អូន មន្ត្រីក្នុងខេត្តព្រះវិហារ និងកំពង់ធំស្តីពីករណី មេឈ្មួញរកស៊ីបទល្មើស ព្រៃឈើឈ្មោះព្រុំ ធី ហៅធីម្រេច និងបក្ខពួកនោះ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការ បំភ្លឺពីឈ្មោះព្រុំ ធី ហៅធី ម្រេច បានទេ។ ដោយឡែកលោកអភិបាល ខេត្តទាំងពីរ ខលចូលតែគ្មានអ្នកលើក ។ ពាក់ព័ន្ធជុំវិញខាងលើនេះ អង្គភាពយើងរង់ចាំការ បកស្រាយបំភ្លឺណាមួយ ពីភាគីពាក់ព័ន្ធទាំង អស់រាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *