រថយន្តកាមារី១គ្រឿង បើកលឿនខ្វះការ ប្រុងប្រយ័ត្នឡើងជែងទាំងយប់រេចង្កូត ទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យ មនុស្ស២នាក់ស្លាប់ និង១នាក់របួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តកាមារី១គ្រឿង បើកលឿនខ្វះការប្រុង ប្រយ័ត្នឡើងជែងទាំង យប់រេចង្កូតទៅបុក ម៉ូតូ២គ្រឿងបណ្តាល ឲ្យមនុស្ស២នាក់ស្លាប់ និង១នាក់របួសធ្ងន់រឿង រាវនេះកើតឡើង នៅវេលាម៉ោង វេលាម៉ោង៧យប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ ផ្លូវជាតិលេខ២៥៦៣ ចន្លោះគីឡូ ម៉ែត្រលេខ១៥-១៦ ខាងលិចសាលាឃុំ គោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលឃុំគោករមៀត បានប្រាប់ឲ្យដឹងថាជន រងគ្រោះដែលស្លាប់មាន ១/-ឈ្មោះប៊ិន ដា ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ បន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក បើកម៉ូតូម៉ាក វេវអាលហ្វាc100 ពណ៍ខៀវ  ទឹកប្រាក់ គ្មានស្លាកលេខ ស្លាប់នៅកន្លែង កើតហេតុ ២/និងប្រពន្ធរួម ដំណើរឈ្មោះ កៃ យ៉ុន ស្រី អាយុ ៥២ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៣/ឈ្មោះ ប្រម ថៃ ភេទប្រុសអាយុ ៣៤ ឆ្នាំរស់នៅភូមិសាមគ្គី ឃុំគោករមៀតស្រុកថ្ម ពួកបើកបរម៉ូតូ ម៉ាកវេវ 110 ពណ៌ទឹកប្រាក់ខៀវគ្មាន ស្លាកលេខ ស្លាប់នៅមន្ទីរពេទ្យ មង្គលបូរី ។

នគរបាលបានបញ្ជាក់ឲ្យ ដឹងទៀតថាមុនពេល កើតហេតុម៉ូតូ២គ្រឿង បានធ្វើដំណើរពីកើត ទៅលិច ពេលជិះ ដល់ចំណុចកើតហេតុ ពេលនោះ រថយន្តកាមារី១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-3202 ពណ៍ប៉ៃតងចាស់ បើកពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា បើកលឿនខ្វះការប្រុងប្រយ័ត្ន ឡើងជែងទាំងយប់ រេចង្កូតទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និង១នាក់របួសធ្ងន់ រថយន្តក្រោយបង្កហេតុបានធ្លាក់ ចូលក្នុងវាលស្រែអ្នក បើករត់បានរត់គេច ខ្លួនបាត់ ។

នគរបាលបាន បញ្ជាក់ថាមូលហេតុ បង្កឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍នេះបណ្តាលមក ពីអ្នកបើករថយន្ត បើកលឿនខ្វះការ ប្រុងប្រយ័ត្នឡើងជែង។ រថយន្តនិងម៉ូតូទាំង២ គ្រឿងសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកថ្មពួកចំណែក សពប្រល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *