ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀត បុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ

(ខេត្តកែប)៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិតនៅ កន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិ លេខ៣៣។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង១១និង ១៤នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលា ស្រុកដំណាក់ចង្អើរ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក  ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា។

យោងតាមប្រភពព័ត៌មាន នៅកន្លែងគ្រោះថ្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសដែល ស្លាប់បាត់បង់ជីវិត ជិះម៉ូតូម្នាក់ឯង ម៉ាកC125 ដោយឆ្លងផ្លូវពីត្បូងទៅជើង គាប់ជួនមានម៉ូតូ១គ្រឿង ទៀតម៉ាកC125 ដូចគ្នា ទិសដៅមកពីលិចទៅកើត ហើយវ៉ាក់អ៉ើជាមួយ ម៉ូតូឆ្លងផ្លូវនោះ ទើបគេចមិនរួច ក៏បុកគ្នាប្រាវ បណ្តាលឱ្យមាន អ្នកស្លាប់និងរបួស ធ្ងន់តែម្តង។

ជុំវិញនឹងករណីគ្រោះ ថ្នាក់ចរាចរខាងលើ នគរបាលចរាចរណ៍ ដែលកំពុងវាស់វែង បាននិយាយថា ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍នេះ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ  ខេត្តកែប គាត់ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-7250 ។

ចំណែកអ្នក រងរបួសធ្ងន់ ឈ្មោះ យ៉ើ វណ្ណាសាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ  ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តកាតែវ ជិះម៉ូតូ ម៉ាកC125 ពណ៏ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1843។

បច្ចុប្បន្ន បុរសដែលស្លាប់បាត់បង់ ជីវិតត្រូវក្រុមគ្រួសារ មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយ ពាក់ព័ន្ធសមត្ថកិច្ច បាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយ គ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *