កម្លាំងនគរបាល ស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ២នាក់ តាមដីការបង្កាប់តុលាការ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការនគរបាល ស្រុកសំពៅលូន សហការជាមួយ និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសិរីមានជ័យ និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសន្តិភាព បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ តាមដីការបង្កាប់តុលាការ លេខ២៥១ ចុះនៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២១ ចេញដោយលោក ជា វណ្ណ:  ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូង ខេត្តបាត់ដំបង និងលេខ ៤៣៦ ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ របស់លោក ឡូយ ចាន់ទ្រា ចៅក្រមស៊ើប សួរសាលាដំបូង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានប្រាប់អោយដឹងថា ជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានតាមដីការ បង្កាប់របស់តុលាការ ខេត្តបាត់ដំបង ដោយចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ ខ្លួន-ឃុំខ្លួន លេខ ២៥១ ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១  ចេញដោយលោក ជា វណ្ណ:  ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូង ខេត្តបាត់ដំបង បង្គាប់ឲ្យចាប់ខ្លួន ពិរុទ្ធជនឈ្មោះ វង់ ចាន់ទិត្យ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ នឹងចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦ ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ របស់លោក ឡូយ ចាន់ទ្រា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបង   បង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ ញឹប ឆេងវណ្ណ ភេទស្រី អាយុ ៣២ ឆ្នាំមានទីលំនៅ ក្រុមទី ១០  ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកអធិការបានបញ្ជាក់ ថាក្រោយអនុវត្ត បានសម្រេច កម្លាំងសមត្ថកិច្ចនគរបាល ស្រុកសំពៅលូន  បានបញ្ជូនខ្លួន ជនសង្ស័យខាងលើ ទៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *