អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

(ខេត្តមណ្ឌលគិរី)៖ នៅសាលាបឋម សិក្សាហ៊ុនសែន សែនមនោរម្យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញប្រកាស បើកយុទ្ធនាការថ្មី មួយទៀត គឺការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបាន គេចាត់ទុកជាយុទ្ធនា ការប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុ ជីវិតកុមារពីជំងឺកាច សាហាវកូវីដ-១៩ និងការបើកឲ្យ ដំណើរការសាលា រៀនឡើងវិញ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានយកចិត្ត ទុក្ខដាក់ខ្ពស់ចំពោះ ការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឲ្យសិស្សានុ សិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ហើយពេលនេះ បន្តចាក់វ៉ាក់សាំង ដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលតម្រូវសម្រាប់ សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀម សម្រាប់កុមារនៅមត្តេយ្យ សិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ ៦ឆ្នាំវិញ ដែលនេះចាត់ ទុកជាជំហានបន្ទាប់ មួយទៀត។

អភិបាលខេត្ត បានមានប្រសាសន៍ កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតី ចូលរួមមកទទួលការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាង ច្រើនផុលផុស ទាំងនេះបានបង្ហាញ ឲ្យឃើញពីជំនឿជឿជាក់ របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលសម្ដេចបាន ខិតខំស្វះស្វែងរក វ៉ាក់សាំង ដើម្បីផ្ដល់ជូន ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងមិនមាន ការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នា ប្រយុទ្ធប្រឆាំងនិងបង្ការ ទប់ស្កាត់ការចម្លង រីករាលដាលនៃ ជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ ក្រើនរំលឹកដល់បង ប្អូនប្រជាពលរដ្ឋ គ្រប់គ្នា បើទោះបីបានចាក់ វ៉ាក់សាំងការពាររួច រាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការ ឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ របស់យើង។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមក ទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍ សប្បាយរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ ប្រជាពលរដ្ឋ  ដោយស្វះស្វែងរក វ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ មកចាក់អោយពល រដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅតាមទីតាំងដែល អាជ្ញាធរក្រុង/ស្រុក បានកំណត់ជូន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *