ក្មេងស្រីម្នាក់លង់ទឹកអាងរូង ស្លាប់តាមឪពុកមាទៅ លាងម៉ូតូនៅអាងរូង

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋទាំងអស់ដល់ រដូវទឹកឡើងហើយគួរ ប្រុងប្រយ័ត្ន កំពោះក្មេងតូចៗ  និងកូនតែម្តងកន្លង មកមានក្មេងៗស្លាប់ ដោយសារទឹកនេះ ច្រើនណាស់ក្នុង១ឆ្នាំៗ។

ជាក់ស្តែងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១មានក្មេង ស្រីម្នាក់បានលង់ទឹកអាង ស្លាប់តាមឪពុកមាទៅ លាងម៉ូតូនៅអាងរូង នៅចំណុចស្ពានអាងរូង ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។

នរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាក្មេងស្រី រងគ្រោះឈ្មោះ រួយ ចរិយា ភេទស្រី អាយុ៧ឆ្នាំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នរបាលស្រុកអូរជ្រៅ បានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុវេលា ម៉ោងប្រហែល៤និង៣០នាទីល្ងាច ឪពុកមា ឈ្មោះ ឡាយ ប៊ុនរិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ បាននាំកូនបង្កើតនិង ជនរងគ្រោះត្រូវជាក្មួយ មានគ្នា៣នាក់ជិះម៉ូតូ ទៅលេងទឹកអាងរូង ពេលដល់ចំណុ ចកើតហេតុឪពុកមាពុង លាងម៉ូតូបណ្តោយឲ្យ កូននិងក្មួយលេងទឹក ជាមួយគ្នាដោយមិន បានប្រុងប្រយ័ត្ន មួយសន្ទុះក្រោយ មកស្រាប់តែគាត់ បានដឹងថាបាត់ក្មួយ សង្ស័យតែលង់ទឹក ក៏បានចុះរាវរកក្នុង ទឹកប្រហែល៣០នាទីទើប រកឃើញហើយបាននាំ ជនរងគ្រោះមកសង្គ្រោះ នៅមណ្ឌលសុខភាព សិង្ហតែជាអកុសល ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់បាត់មុន មកដល់មណ្ឌលសុខភាព។

សមត្ថកិច្ចក្រោយទទួល បានព័ត៌ហើយបាន បង្កើតសមាសភាព១ ក្រុមចំរុះចុះពិនិត្យសពបាន វាយតំលៃថាកុមារីរង គ្រោះពិតជាស្លាប់ដោយ លង់ទឹកប្រាកដមែន ពុំស្លាកស្នាមអ្វីទាក់ទង នឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សពត្រូវបានប្រល់ជូន ឪពុកម្តាយចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះ អាល័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *