សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើង ប្រុស ស្រី ជាច្រើននាក់ ខណៈផឹកស៊ីល្មើស នឹងវិធានការសុខាភិបាល

(ខេត្តកែប)៖ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន ២៣នាក់ ដែលផឹកស៊ីល្មើស នឹងវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាល (កម្លាំងអន្តរាគមន៍) ខេត្តកែប ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្បែរចំណុចទី លម្ហែឆ្នេរកែប ស្ថិតក្នុងរមណីយ ដ្ឋានខេត្តកែប។

ជាមួយនឹងការឃាត់ខ្លួន ក្រុមក្មេងទំនើងប្រុស ស្រី ខាងលើ  ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប និងកិច្ចសហការរវាង កម្លាំងល្បាតប្រចាំមាត់ឆ្នេរកែប។

ចំពោះក្រុមក្មេងទំនើង ទាំង២៣នាក់ខាងលើ ពួកគេជិះម៉ូតូចំនួន៩គ្រឿង ដែលមកពី រាជធានីភ្នំពេញ និងមកពីតាម បណ្តាខេត្តផ្សេងទៀត ដោយក្រុមក្មេង ទំនើងទាំងនោះបាន ប្រមូលផ្តុំគ្នាផឹក ស៊ីល្មើសនឹងវិធាន ការសុខាភិបាល និងបានដុតផាវផ្ទុះ លាន់ឮដូចលាចផ្ទុះ បង្កការភ្ញាក់ផ្អើល ធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ នៅតំបន់ទេសចរណ៍ឆ្នេរកែប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យា បញ្ឍប់ ការប្រមូលផ្តុំគ្នា ផឹកសុីតទៅទៀត នឹងហៅអាណា ព្យាបាលមកធានាយក ទៅអប់រំបន្តនៅផ្ទះ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *