បេីកវគ្គបណ្តុះបណ្តាលមន្រ្តី  លធ.ខប  តំណាងគណ បក្សនយោបាយ  តំណាង អង្គការមិនមែន រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ 

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះនៅក្នុង សាលប្រជុំសាលា គរុកោសល្យ ខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល មន្រ្តី  លធ.ខប  តំណាងគណបក្សនយោបាយ  តំណាង អង្គការមិនមែន រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ ដោយមានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យលោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ និង មន្ត្រីពាក់ព័ន្ធជា ច្រើននាក់ទៀត។

លោកយ៉ង់ សក្តិ បានមានប្រសាសន៍ ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តី លធ.ខប ថាគោលបំណង បេីកវគ្គបណ្តុះ បណ្តាលមន្រ្តី លធ.ខប នេះអនុលោម តាមច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធី សម្រាប់ការពិនិត្យ បញ្ជីឈ្មោះនិងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១និងប្រតិទិន នៃការពិនិត្យបញ្ជី ឈ្មោះនិងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ ២០២១ចាប់ផ្ដើមពី ថ្ងៃទី១២ ខែតុលាឆ្នាំ ២០២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២១។

លោកយ៉ង់ សក្តិ បានមានប្រសាសន៍ បន្តឲ្យដឹងទៀតថាការ ពិនិត្យបញ្ជីឈ្មោះនិងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះគឺជាការចុះឈ្មោះថ្មី ចំពោះប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ឆ្នាំ អ្នកដែលមិន ទាន់បានចុះឈ្មោះ បោះឆ្នោត អ្នកទើបបាន ផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីមក ក្នុងឃុំសង្កាត់ ការកែតម្រូវឈ្មោះ ឬទិន្នន័យឬធ្វើការ ត្រួតពិនិត្យទៀងទាត់និង ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងបញ្ជីឈ្មោះបោះឆ្នោត តាមអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរប្រភេទថ្មី តាមសំណើរសុំ របស់សាមីខ្លួននិង ការលុបឈ្មោះចេញពី បញ្ជីបោះឆ្នោត ចំពោះអ្នកដែលបាន ទទួលមរណភាព អ្នកដែលត្រូវបានដក ហូតជាបណ្ដោះអាសន្ន នូវសិទ្ធិបោះឆ្នោត អ្នកដែលបានផ្លាស់លំ នៅឋានឬទីសំណាក់ ចេញទៅឃុំសង្កាត់ ផ្សេង។

លោកយ៉ង់ សក្តិ បានមានប្រសាសន៍ បន្តឲ្យដឹងទៀតថាការងារ នេះត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ជូនទិន្នន័យ តាមប្រព័ន្ធ អ៊ីនធឺណិតមក នាយកដ្ឋាន គ្រប់គ្រងទិន្នន័យ បោះឆ្នោតនិងបញ្ជីឈ្មោះ បោះឆ្នោតជាប្រចាំ ដើម្បីរៀបចំបញ្ជីបោះឆ្នោត ដំបូងសម្រាប់បិទផ្សាយ បម្រើឲ្យគោលដៅនៃ ការប្ដឹងតវ៉ាឬ និងការប្តឹងជំទាស់ បន្ទាប់មកផ្ដល់សុពល ភាពជាបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ ២០២១សម្រាប់ប្រើ ប្រាស់តាមតម្រូវ ការនៃច្បាប់។

លោកយ៉ង់ សក្តិ បានមានប្រសាសន៍ បន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរដែល មិនទាន់បានចុះឈ្មោះ បោះឆ្នោតពីមុន មកអ្នកដែលទើប គ្រប់អាយុ១៨ ឆ្នាំគិតមកដល់ថ្ងៃ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៣ ពីកើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២ កើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤អ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មីក្នុង ឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះឬទិន្ន ន័យរបស់ ខ្លួនមិនត្រឹមត្រូវ ត្រូវទៅជួបក្រុមចុះ ឈ្មោះបោះឆ្នោត នៅតាមការិយាល័យ បោះឆ្នោត ដែលមានទីតាំង នៅសាលាឃុំ សង្កាត់ ឬតាមភូមិមួយ ចំនួនក្នុងឃុំសង្កាត់ ដើម្បីសុំចុះឈ្មោះ បោះឆ្នោតនិងសុំធ្វើ ការកែតម្រូវទិន្នន័យ។

ក្នុងកិច្ចប្រជុំនោះ លោកស្រីរស់សុផានី បានប្រសាសន៍បន្ថែម ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅធានាឲ្យ បញ្ជីបោះឆ្នោតមានភាព ពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នក បោះឆ្នោតដែលបាន ទទួលមរណភាព ដែលត្រូវបានដកហូត សិទ្ធិបោះឆ្នោតជាបណ្តោះ អាសន្នដែលបានផ្លាស់ លំនៅឋាន ឬទីសំណាក់ ចេញទៅឃុំ សង្កាត់ផ្សេងដោយមា ន ឯកសារ ជា សំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់ សាមីខ្លួនដោយផ្អែក លើឯកសារសំអាងត្រឹ ម ត្រូវ ការចុះឈ្មោះបោះឆ្នោត សំដៅលើ ប្រជាពលរដ្ឋ ខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុន មកប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ ឆ្នាំឡើងកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំ នៅឋាន ឬទីសំណាក់ ចូលក្នុងឃុំ សង្កាត់ថ្មីត្រូវទៅចុះ ឈ្មោះបោះឆ្នោត  នៅតាមឃុំ សង្កាត់  ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យ នៅជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *