អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានជំរុញឲ្យពលរដ្ឋដែលមានកូនគ្រុនក្តៅខ្លួនប្រញាប់នាំទៅកាន់មណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា - PMC-News

លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានជំរុញឲ្យពលរដ្ឋដែលមានកូនគ្រុនក្តៅខ្លួនប្រញាប់នាំទៅកាន់មណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា

លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងថា  យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនពូនជាចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឲ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារាកុមារីតែម្ដង ដែលបង្កហេតុធ្វើឲ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង។


លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានបន្តឱ្យដឹងទៀតថា នៅក្នុងបច្ចុប្បន្ននេះជំងឺដែលពិសេសនិងចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំច្រើនជាងគេគឺទៅលើជំងឺគ្រុនឈាមសម្រាប់កុមារតូចៗដែលមានអាយុចាប់ពីមួយខួបឡើងទៅ ហើយជំងឺនេះអាចលាក់មុខបានប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនបានដឹងនោះពីព្រោះជំងឺនេះកើយឡើងហើយអាចបាត់ទៅវិញដោយសារតែមាតាបិតាគិតថាកូនក្តៅខ្លួនតិចតួចឲ្យលេបថ្នាំមួយពេលឬក៏ពីរពេលអាចជាហើយនោះជាការយល់ច្រឡំធំបំផុតសម្រាប់សុខភាពកូនៗរបស់លោកអ្នក។ ក៏ប៉ុន្តែនៅពេលដែលជំងឺនេះវិវត្តន៍សារជាថ្មីគឺវាចាប់ផ្ដើមធ្វើឲ្យកុមារមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងខ្លាំងឡើងបាន។

លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានផ្ដាំផ្ញើជាចុងក្រោយថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងអំពីការថែរក្សាបរិស្ថានស្អាត.បរិភោគស្អាតអនាម័យ​ល្អ ពេលសម្រាកត្រូវដាក់មោងឲ្យកុមារឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកុំឱ្យសត្វមូសចូលទៅខាំកុមារតូចៗបានហើយម្យ៉ាងវិញទៀតប្រសិនបើកូនរបស់លោកអ្នកមានអាការៈគ្រុមក្តៅខ្លួនសូមប្រញាប់ប្រញានាំកូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តឬក៏មណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ដើម្បីគ្រូពេទ្យជួយព្យាបាលជំងឺរបស់កូនលោកអ្នកឲ្យបានទាន់ពេលវេលា៕
ដោយលោកសំនៀង អង្គភាព ប្រម៉ាញ់ជាយដឺន ធីវី




Theme images by Radius Images. Powered by Blogger.