អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ - PMC-News

ប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦

ឧត្តរមានជ័យ ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឲ្យ លោក ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ បានទទួលមរណភាព នាថៃ្ងព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពភូមិថ្នល់បែក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។


នៅក្នុងឱកាសនោះ លោក ហេង វណ្ណីប្រធានប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៏ទោ ឃុំ ខេង ដែលជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ បំផុតរបស់កូនចៅ ហើយក៏ជាការបាត់បង់ នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ ក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារខឿនបូរណភាពទឹកដី ដែលជាគំរូវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្តមរបស់ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង និងសូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង ឱ្យបានចាប់បដិសន្ធិក្នុងសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ជាកងពលសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលខេត្តកំពង់ចាម។ ដោយលោក សំនៀងអង្គភាពប្រម៉ាញ់ជាយដែនtv




Theme images by Radius Images. Powered by Blogger.