អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ព្រះបុណ្ណធម្មវេទីបណ្ឌិត ម៉ន វិមាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូចៅអធិការវត្តពុទ្ធរង្សីហៅវត្ត(ត្រពាំងព្រលិត)បាននិមន្តដឹកនាំមហាឧបាសកមហាឧបាសិកាព្រមទាំងញាតិញោមនៅក្នុងខេត្តកំពង់ធំចុះសួរសុខទុក្ខដល់កងទ័ពជួរមុខទិសប្រសាទព្រះវិហារ! - PMC-News

ព្រះបុណ្ណធម្មវេទីបណ្ឌិត ម៉ន វិមាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូចៅអធិការវត្តពុទ្ធរង្សីហៅវត្ត(ត្រពាំងព្រលិត)បាននិមន្តដឹកនាំមហាឧបាសកមហាឧបាសិកាព្រមទាំងញាតិញោមនៅក្នុងខេត្តកំពង់ធំចុះសួរសុខទុក្ខដល់កងទ័ពជួរមុខទិសប្រសាទព្រះវិហារ!

ព្រះតេជគុណបុណ្ណធម្មវេទីបណ្ឌិតម៉ន វិមាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូចៅអធិការវត្តពុទ្ធរង្សីហៅវត្ត(ត្រពាំងព្រលិត)និងជាប្រធានក្រុមប្រឹក្សាសមាគមថ្នាយុវជនកម្ពុជាសាខាខេត្តកំពង់ធំបានដឹកនាំប្រជាពុទ្ធបរិស័ទព្រមព្រមទាំងសប្បុរសជនជាច្រើនរូបចុះសួរសុខទុក្ខដល់កងទ័ពជួរមុខទិសប្រសាទព្រះវិហារ ចំណុចមុំបីជុាំតែ និង តំបន់របុស្បូវ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនទៅប្រគល់ជូនដល់កងទ័ពជួរមុខទៀតផង។


មានថេរៈដិកានាឱកាសនោះព្រះតេជគុណម៉ន វិមាន ព្រះគ្រូចៅអធិការវត្តពុទ្ធរង្សីហៅវត្ត(ត្រពាំងព្រលិត)បានមានថេរដិកាថា ញាតិញោមនិងពុទ្ធបរិស័ទនៅសមរភូមិក្រោយគឺនៅតែនឹកគិតដល់បងប្អូនដែលជាវីរៈកងទ័ពជួរមុខដែលកំពុងតែឈរជើងចាំការពារបូរណៈភាពទឹកដីនោះម្ដងណាឡើយ។

ព្រះតេជគុណ ម៉ន វិមាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនបងប្អូនវីរៈកងទ័ពទាំងអស់ដែលខំចំណាយពេលវេលាបូជាសាច់ស្រស់ឈាមស្រស់ដើម្បីមាតុភូមិកម្ពុជាមានសុខសន្តិភាព ដឹងដើម្បីប្រជាជនកម្ពុជារស់នៅបានដោយសុខសាន្ត។

សូមបញ្ជាក់ផងដែរថា នៅមុនពេលដែលព្រះអង្គបានដឹកនាំប្រជាពុទ្ធបរិស័ទនិមន្តត្រឡប់មកកាន់ខេត្តកំពង់ធំវិញព្រះអង្គបានប្រសិទ្ធិពរជ័យនិងប្រោសព្រំទឹកមន្តដល់បងប្អូនកងទ័ពជួរមុខសូមឲ្យទទួលបាននូវជ័យជំនះគ្រប់ភារកិច្ចនិងឈ្នះអស់មា សត្រូវទាំងឡាយទាំងពួងដែលមានបំណងយាយីមកលើដែនដីកម្ពុជាយើងសូមឲ្យវិនាសខ្ចាត់ខ្ចាយនិងនិងចាញ់ទ័ពខ្មែរ និង ច្បាប់អន្តរជាតិជារៀងរហូត៕





Theme images by Radius Images. Powered by Blogger.