ប្រជាពលរដ្ឋចំនួន ៦នាក់ដែលឆ្លងទឹក អូរពីប្រទេសថៃមក ខ្មែរវិញត្រូវ ប៉ុស្តិ៍ក្បាលស្ពាន នៃវរៈសេនាតូច លេខ៨៩១ឃាត់ខ្លួន យកទៅចត្តាឡីស័ក

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន ៦នាក់បានឆ្លងដែន ហែលទឹកកាត់អូរព្រំ ដែនចេញពីប្រទេសថៃ ចូលមកខ្មែរវិញ ត្រង់ចំណុចគោល ដៅរោងម៉ាស៊ីនដីក្រុម ហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកំលាំងប៉ុស្តិ៍ នគរបាលការពារ ព្រំដែនគោកប៉ុស្តិ៍ ក្បាលស្ពាននៃវរ: សេនាតូចលេខ៨៩១ ឃាត់ខ្លួនបាននៅ វេលាម៉ោង៤និង២០នាទី ទាបភ្លឺ  ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកប៉ុស្តិ៍ បាន ឲ្យដឹង ថាប្រជា ពលរដ្ឋទាំង៦នាក់ ដែលឃាត់ខ្លួន ១មានឈ្មោះហុង សារ៉ន ភេទប្រុស អាយុ៣៧ ឆ្នាំ២មានឈ្មោះម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ៣មានឈ្មោះអុី រស្មី ភេទប្រុស អាយុ៣២ ឆ្នាំ៤ឈ្មោះហុង ស្រីរៀម ភេទស្រី អាយុ៣០ឆ្នាំ ៥មានឈ្មោះហុង យូអុីន ភេទស្រី អាយុ៨ ឆ្នាំ៦មានឈ្មោះអ៊ំ គីមអុី ភេទស្រី អាយុ១.៥ឆ្នាំ  អ្នកទាំងអស់គឺជា អាជីករលក់ដូរនៅ ផ្សាររោងក្លឿរប្រទេស ថៃដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី សែម សាមឿនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋទាំង៦នាក់ នោះបាន ប្រគល់ទៅឲ្យ លោកគាតហ៊ុល អភិបាលក្រុង ប៉ោយប៉ែតដើម្បីដឹក យកទៅធ្វើតេស្តរ កមេរោគកូវីត.១៩  នៅចំណុចសំចត ( CQ2 ) នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *