ភ្លើងប្រច័ណ្ឌខ្លាំងបុរស ម្នាក់គ្រាន់តែគេនិយាយ ថាប្រពន្ធមានគេ ជិតស្តីដណ្តឹងបាន ធ្វើសកម្មភាពប៉ុនប៉ង ស្លាប់តែមិនបាន សម្រេចអ្នកជិតខាងជួយទាន់

(ខេត្តបន្ទាយមានជ័យ)៖ ភ្លើងប្រច័ណ្ឌខ្លាំង បុរសម្នាក់ហ៊ានប៉ុនប៉ង សម្លាប់ប្រពន្ធគ្រាន់តែ គេនិយាយថា ប្រពន្ធមានគេជិត ស្តីដណ្តឹងសំណាងណាស់ មិនបានសម្រេចអ្នក ត្រូវបានអ្នកជិត ខាងជួយទាន់ រឿងរ៉ាវនេះបានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិកសិណ ឃុំថ្មពួក  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាលបានឲ្យ ដឹងថាជនសង្ស័យជាប្តីមាន ឈ្មោះសឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ ចំណែកស្ត្រី រងគ្រោះជាប្រពន្ធ មានឈ្មោះឈ្លាន ផល្លាហៅអូន អាយុ៣០ឆ្នាំ រស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកបានឲ្យដឹងបន្ត ទៀតថាតាមការ សួរនាំជនសង្ស័យ ជាប្តីបានសារភាពថា ពួកគេទាំង២នាក់ ជាប្តីប្រពន្ធនិងគ្នា មានជាប់ចំណង ស្នេហ៍និងគ្នារយៈ ពេលជាង១០ឆ្នាំមកហើយ មានកូនប្រុស ស្រី ចំនួន២នាក់ ដោយមិនចុះ សំរុងនិងគ្នាបែកគ្នា៣ខែ កន្លងមកហើយ តែមិនបានលែង លះគ្នានោះទេ ដោយប្រពន្ធមាន ជម្ងឺរោគស្បូន ហើយមកដេកនៅផ្ទះ ឪម្តាយរបស់គេ ចំណែកប្តីនៅផ្ទះ ឪពុកម្តាយរបស់ខ្លួន នៅភូមិបឹងសុក្រមដែរ។

ដោយសារប្រពន្ធ មានជម្ងឺរោគស្បូន ប្រពន្ធបានឲ្យប្តី យកប្រពន្ធមួយទៀត តែប្តីមិនទាន់យក។ នៅថ្ងៃកើតហេតុខ្លួន បានផឹកស្រាស្រវឹង ហើយមានគេប្រាប់ ថាប្រពន្ធរបស់ខ្លួនមាន គេប្រុងស្តីដណ្តឹងហើយ  ធ្វើឲ្យខ្លួនមាន កំហឹងគួបនឹងជាតិ ស្រាចូលពោះផង ក៏ជិៈម៉ូតូកាន់កាំបិត តាំងតោប៉ុនប៉ងសម្លាប់ ប្រពន្ធចោលពេល មកដល់ផ្ទះឃើញ នាងកំពុងដេក លើអង្រឹងក្រោមផ្ទះ ដោយអំណាច ប្រច័ណ្ឌខ្លាំង មិនបាន សួរនាំអ្វីក៏ចាប់សក់ ក្បាលគម្រាមសម្លាប់ ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាង ឃើញក៏មកប្រតាយ ប្រតប់ចាប់ដកយក កាំបិតតាំងតោបាន ប្តីរបួសត្រង់ក្បាល ពេលប្រតាយ ប្រតប់គ្នា ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថាដោយ ផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌកំរិត ស្រាលបានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *