យុវជនម្នាក់កើតជម្ងឺ បាត់ការចងចាំ ប៉ុនប៉ងសម្លាប់ខ្លួនច្រើន ដងមិនបានសម្រេច ចុងក្រោយបាន ទិញថ្នាំកណ្តុរយក មកលេបស្លាប់បាន សម្រេចហើយ

(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងម្នាក់កើត ជម្ងឺបាត់ការចងចាំប៉ុនប៉ង សម្លាប់ខ្លួនច្រើន ដងមិនបានសម្រេច ចុងក្រោយបានទៅ ទិញថ្នាំកណ្តុរយកមក លេបឥឡូវនេះគាត់ស្លាប់ បានសម្រេចហើយ។សពគេប្រទះឃើញ នៅវេលាម៉ោង វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង ដា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា តាមឲ្យដឹងរបស់ឪពុក ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ មិនដឹងជាយ៉ាងម៉េចចង់ កើតជម្ងឺបាត់ការចង ចាំកន្លងទៅធ្លាប់ប៉ុនប៉ង សម្លាប់ខ្លួនជាច្រើនលើក រួចមកហើយ តែត្រូវបងប្អូន ជួយទាន់ពេល។

សមត្ថកិច្ចបញ្ជាក់ឲ្យ ដឹងបន្តថានៅម៉ោង កើតហេតុនោះគាត់ បានលឺសំឡេងកូន ក្អួតជាច្រើនដង តែមិន បានចាប់អារម្មណ៍ថាកូន លេបថ្នាំកណ្តុរទេ ពេលក្អួតរួចកូនប្រុស គាត់បានឡើងទៅ ដេកនៅលើផ្ទះម្នាក់ឯង។

លុះព្រឹកឡើង ឪពុកបានទៅទិញ អេដចាយ ស្រាប់តែប្អូនស្រី របស់គាត់ទូរស័ព្ទប្រាប់ថា បងប្រុសបាន ស្លាប់ដោយលេប ថ្នាំកណ្តុរស្លាប់នៅក្នុ ងបន្ទប់ហើយ។

ស្របពេលនោះគាត់ បានរាយការណ៍ឲ្យ សមត្ថកិច្ចចុះមកពិនិត្យ សពក្នុងនោះសមត្ថកិច្ច ចំរុះបានធ្វើការ សន្និដ្ឋានថាសពនេះ ពិតជាស្លាប់ដោយសារ ផឹកថ្នាំកណ្តុរពិតគ្មានពាក់ ព័ន្ធនិងឃាតកម្មនោះ ទេព្រោះ មានសំបកថ្នាំ នៅជិតសព។ សពសមត្ថកិច្ចប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *