ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិឧទ្យានជាតិបូកគោ ក្នុងស្រុកឈូកនៃភូមិសាស្ត្រខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី អញ្ជើញចូល រួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថាន ភាពនៃការ ការពារ និងអភិរក្ស ធនធានធម្មជាតិ នៅតំបន់ឧទ្យាន ជាតិបូកគោស្ថិតក្នុង ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រ ខេត្តកំពត។

គោលបំណងនៃការចុះ របស់ប្រតិភូគឺការ ត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ដើម្បីបង្កើន ប្រសិទ្ធភាពបន្ថែម ទៀតលើការការពារ និងអភិរក្សតំបន់ ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *