អាជ្ញាធរក្រុងកែបបញ្ជាក់ ពីមូលហេតុដែលធ្វើ ឲ្យតូបលក់ដូរក្នុង ផ្សារសេះស ត្រូវក្លាយជាចំណី អគ្គីភ័យរហូតដល់១៥០តូប

(ខេត្តកែប)៖ ដើមចមនៃអគ្គីភ័យ ដែលបានឆេះ កម្ទេចផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែបកាល ពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ត្រូវបានអាជ្ញាធរក្នុង តំបន់បញ្ជាក់អះអាងថា គឺបណ្តាលមកពី ទុស្សេខែចរន្តអគ្គិសនី ដោយករណីនេះបាន ឆេះកម្ទេចតូបរបស់ អាជីវករអស់ចំនួន១៥០តូប។

ប្រភពពីអាជ្ញាធរដដែលបញ្ជាក់ដែរថា ដើមចមដែលបង្កហេតុដំបូង គឺមានខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានខ្យល់គួចចំដំបូលផ្សារ ដោយខណៈនោះអំណាចនៃកម្លាំងខ្យល់បានកន្ទ្រាក់ប៉ើងផ្ទាំងដំបូល ហើយផ្តាច់ខ្សែចរន្តអគ្គិសនីដែលតខ្វាត់ខ្វែងក្នុងតូបលក់ដូររបស់អាជីវករ ទើបបណ្តាលឱ្យទុស្សេខែភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។

ប្រភពពីមន្ត្រីអាជ្ញាធរដដែល បានឲ្យដឹងផងដែរថា ករណីមានភ្លើងឆាបឆេះដំបូង នៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្របពេលអាកាសធាតុអាប់អួរ ថែមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង ប៉ុន្តែពុំទាន់មាន ភ្លៀងនៅឡើយ ដែលជាហេតុធ្វើឲ្យ តូបលក់ដូររបស់អាជីវករ មួយចំនួនត្រូវខ្យល់ កួចប៉ើងផ្ទាំងដំបូល ហើយបង្កជាអគ្គីភ័យ ឆាបឆេះតែម្តង។

ក្នុងគ្រាមានអាសន្ននេះ គេសង្កេតឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងនោះក៏មានវត្តមាន អាជ្ញាធរដែនដីគ្រប់ស្រទាប់ និងសមត្ថកិច្ចជំនាញ បានចុះជួយអន្តរាគមន៍ ដោយប្រើរថយន្ត ពន្លត់អគ្គីភ័យចំនួន០៨គ្រឿង (ក្នុងនោះមានរថយន្ត ពន្លត់របស់ស្នងការដ្ឋាន នគរខេត្តកែបចំនួន០៤គ្រឿង និងរថយន្តពន្លត់ របស់ស្នង ការនគរបាលខេត្តកំពត ចំនួន០៤គ្រឿង។

ដោយឡែកព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ជិន ប៊ុនសៀន ប្រធានក្រុមការងារ និង ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុខេត្តកែប បានចុះមកត្រួត ពិនិត្យផ្ទាល់នៅទី តាំងផ្សារសេះស ដើម្បីរកវិធានការដោះ ស្រាយនូវករណី អគ្គីភ័យឆេះបំផ្លាញទ្រព្យ សម្បត្តិបងប្អូនអាជីវករ និងនាំយកអំណោយ សង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុ ជាដើម្បីចែកជូនដល់ ក្រុមអាជីវករដែល រងគ្រោះទាំង១៥០គ្រួសារ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្សារសេះស ដែលស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ត្រូវបានអគ្គីភ័យឆាប ឆេះយ៉ាងសន្ធោរសន្ធៅ ដែលបណ្តាលឲ្យតូប លក់ដូរក្នុងផ្សារជាច្រើនតូប ត្រូវក្លាយជាចំណី ព្រះអាគីគួរឲ្យ សោកស្តាយបំផុត។ ប៉ុន្តែចំពោះទ្រព្យ សម្បត្តិដែលបានបាត់បង់ ដោយសារអញ្គី ភ័យលេបត្របាក់ គេពុំទាន់បានទទួល តួលេខជាក់លាក់នៅឡើយទេ ព្រោះពេលនេះខាង អាជ្ញាធរកំពុងស្រង់ លម្អិតរបាយការណ៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *