ផ្សារសេះស ត្រូវអគ្គីភ័យលេប ត្របាក់ស្ទើទាំងស្រុង នៅក្បាលព្រលប់នេះ​ សង្ស័យទុស្សេខ្សែភ្លើង

(ខេត្តកែប)៖ ផ្សារសេះស ដែលស្ថិតក្នុង សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវអណ្តាតភ្លើង ឆាបឆេះ យ៉ាងសន្ធោរសន្ធៅ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចំពោះករណីមាន អគ្គីភ័យនេះ បើតាមការសន្និដ្ឋាន របស់អាជ្ញាធរមូកដ្ឋាន បានអះអាងថា ការឆាបឆេះតូបផ្សារ សេះសស្ទើទាំងស្រុង នេះអាចផ្តើមឡើង ដោយសារទុស្សេ ខ្សែចរន្តអគ្គិសនី ខណៈក្រុមអាជីវករ បិទតូបក្នុងផ្សារ វិលត្រឡប់ទៅកាន់ លំនៅដ្ឋានវិញហើយ មិនបានបិទបារ៉ែត ឬបិទកុងតាក់ភ្លើង ការប្រើខ្សែភ្លើងចាស់ ឬឆ្លងតាមមុខតំណ ទើបបណ្តាលឲ្យ ចរន្តភ្លើងឆ្លងគ្នា បង្កជាអណ្តាតភ្លើង ឆាបឆេះតែម្តង។

ក្នុងករណីឆេះផ្សារនេះ គេសង្កេតឃើញ ក្រុមពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរ បាលខេត្តកែប ប្រើប្រាស់រថយន្ត ពន្លត់ចំនួន០៤គ្រឿង និងរថយន្តសង្គ្រោះ ពន្លត់អគ្គីភ័យខេត្ត កំពតជាច្រើនគ្រឿងទៀត  បានសហការ គ្នាជួយពន្លត់ ដែលធ្វើឲ្យអំណាចភ្លើងថមថយបន្តិច។

ប៉ុន្តែដោយសារភ្លើង បានឆាបឆេះពេញ បន្ទុកជាយូរទៅ ហើយនោះ នឹងបានបំផ្លាញ សម្ភារៈ របស់របរ និងមុខទំ និញរបស់ក្រុមអាជីវករ តាមតូបនិមួយៗ ក្លាយទៅជាផេះស្ទើ ទាំងស្រុងទៅហើយ។

ចំពោះទំហំនៃការ ខូចខាតសម្ភារៈ មុខទំនិញ ដោយសារអគ្គីភ័យ លេបត្របាក់នោះ គេមិនទាន់ស្រង់ តួលេខឲ្យបាន ជាក់លាក់នៅឡើយ ប៉ុន្តែបើតាមក្រុមជំនាញ និងអាជ្ញាធរបាន បញ្ជាក់អះអាងថា ពេលមានករណី អគ្គីភ័យឆាបឆេះភ្លាមៗ គ្មានបងប្អូនអាជីវករ ណាម្នាក់បានជញ្ជូនសម្ភារៈ ឬមុខទំនិញណា មួយបានឡើយ ព្រោះពេលមាន ការភ្ញាក់ផ្អើល អណ្តាតភ្លើងបាន ឆាបឆេះពេញបន្ទុក ទៅហើយ បើទោះជាមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ បែបណាក៏ដោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *