​ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​ការងារ​បញ្ចូល​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​

​ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​ការងារ​បញ្ចូល​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​វរសេនីយ៍ទោ ឡាំ សំរិទ្ធ នាយ​ការិយាល័យ​សរុប​ផែនការ បាន​អាន របាយការណ៍​សមិទ្ធផល​ការងារ​អនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​ប្រចាំឆ្នាំ​២០១៩ ។ ក្នុងនោះ​មាន​ការលើកឡើង​របស់​លោកនាយ​ការិយាល័យ​សរុប​ផែនការ សូមឲ្យ​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ ពន្លឿន​ធ្វើ​របាយការណ៍​បង្ក្រាប​បន្ត​ទៅ​លើក​ករណី​ដែល​បាន​បង្ក្រាប ដើម្បី​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ឆមាស​ទី​២ ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​ការអាន​របាយការណ៍រ​បស់​លោកនាយ​ការិយាល័យ​សរុប​ផែនការ​ចប់ ក៏​មាន​ការធ្វើ​បទ​បង្ហាញ​អំពី​ការបញ្ចូល កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ និង​របៀប​គណនា​អំពី​ចំណាប់​ថ្នាក់​តាម​បណ្តា ឃុំ​-​សង្កាត់ ដោយ​លោក​វរសេនីយ៍ត្រី លេង សារ៉ន នាយ​ការិយាល័យ​សរុប​ផែនការ​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក៏​បាន​មានប្រសាសន៍​បូកសរុប និង​ណែនាំ​ដល់​កងកម្លាំង ជាពិសេស​ការិយាល័យ​ព្រហ្មទណ្ឌ ជាមួយ​អធិការ​ក្រុង​-​ស្រុក ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឲ្យ​យកចិត្តទុកដាក់​ក្នុងកា​រ​ធ្វើ​របាយការណ៍​បង្កា និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​បូក​សរុប​លទ្ធផល​យក​មក​ប្រលងប្រណាំង​ចំណាត់ថ្នាក់ ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​។

​កិច្ច​បញ្ចប់​នៃ​កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏​មាន​ការប្រគល់​នូវ​សៀវភៅ​គ្រួសារ ប័ណ្ណ​ស្នាក់នៅ និង​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ការិយាល័យ​ជំនាញ និង​អធិការ ក្រុង​-​ស្រុក ធ្វើ​ការចែក​បន្ត​ជូនទៅ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​យក​ទៅ​ប្រើប្រាស់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *