ចាប់ស្នងការរងនគរបាល ខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ព្រមទាំងរឹបអូស បានគ្រឿងញៀនជិត ២គីឡូក្រាម!

(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនរាជធានី ភ្នំពេញឃាត់ខ្លួន ស្នងការរងខេត្តកំពត ម្នាក់និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទល្មើស គ្រឿងញៀន កាលពីយប់ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី នៅចំណុចចំណត រថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ច បានជនសង្ស័័យដែល កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបានទី១ឈ្មោះ អ៊ឹ ឈួន ភេទប្រុស អាយុ៥១ឆ្នាំ ជាស្នងការងខេត្តកំពត ទី២ឈ្មោះ កែវ ទិត្យមេសា ភេទប្រុសអាយុ២១ឆ្នាំ ទី៣ឈ្មោះ ហុងគា ភេទប្រុសអាយ៦១ឆ្នាំ។

ក្រោយពីខាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន រាជធានីនាំខ្លួនយក សាកសួកបន្តរនិង កសាងសុំនុំរឿងបញ្ចូនខ្លួន ទៅកាន់តុលាការដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *