សបុរសនិងស្ត្រីជាសង្សានិងគ្នា អត់មានលុយទិញថ្នាំជក់ បែកគំនិតលួចម៉ូតូបាន២គ្រឿង បានបន្តបន្ទាប់ត្រូវកំលាំង នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសនិងស្ត្រីជាសង្សានិងគ្នា អត់មានលុយទិញថ្នាំជក់ បែកគំនិតលួចម៉ូតូ ត្រូវកំលាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី៥ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានឲ្យដឹងថា សង្ស័យទាំង២នាក់ មានឈ្មោះសេង ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្នាក់នៅមិនពិតប្រាកដនិង ម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទ ស្រី អាយុ២៥ ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំង២នាក់ជាសង្សានិងគ្នា ហើយជាអ្នកជក់ថ្នាំញៀន យ៉ាងសកម្មទៀតផង។

លោកព្រហ្ម ប៊ុនធឿនបានឲ្យ ដឹងទៀតថាឈ្មោះសេង ឌីណា នៅថ្ងៃទី២ ខែមេសា បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ នៅចំណុច តូបកាត់សក់ខាង លិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពេលម្ចាស់ទុកម៉ូតូមុខ តូបកាត់សក់រួច ដើរចូលទៅកាត់សក់។

ក្រោយពីបាត់ម្ចាស់ម៉ូតូ បានទៅដាក់ពាក្យ បណ្ដឹងនៅការិយាល័យ ផែនព្រហ្មទណ្ឌកំរិតស្រាល។

លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់ ការិយាល័យជំនាញ និងកម្លាំងនគរបាលផ្នែក យុត្តិធម៌ក្រុងសិរីសោភ័ណ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ធ្វើស្រាវជ្រាវមើល តាមកាម៉ារ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នៅវេលាម៉ោង៥ល្ងាចថ្ងៃ ទី៣ខែមេសា នៅ ចំណុចផ្លូវលំខេត្តលេខ៦ ផ្ទះសំណាក់យីហោ ជាយក្រុង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ហើយនាំខ្លួន មកសាកសួរនៅអធិការ ដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងដកហូតបានម៉ូតូចំនួន២ គ្រឿងជាម៉ូតូ ដែលគេលួចបាន ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ ម្ចាស់ឈ្មោះ សរ ប៊ុន ខឹម ភេទប្រុសអាយុ៧៨ឆ្នាំ នៅភូមិពញរៃប្ញស្សី ​សង្កាត់ព្រះពន្លានិង ១គ្រឿងទៀតម៉ាក ហុងដាឌ្រី សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ មានម្ចាស់ឈ្មោះសារឿង សុធី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានបញ្ជាក់ថាក្រោយ ពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន លួចម៉ូតូទាំង២ គ្រឿងនេះពិតប្រាកដ។ ផ្អែកលើចម្លើយសារភាពនិង មានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូន ខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូន ម្ចាស់ដើមវិញផងដែរ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *