វិនិយោគជាង ១លានដុល្លារ ពីវិនិយោគិនជប៉ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ

ខេត្តបន្ទាយមានជ័យៈ វត្តមានផ្សារកណ្តាលសានកូ ក្រុងប៉ោយប៉ែត ធ្វើអោយអចនទ្រព្យក្នុងសង្កាត់ផ្សារកណ្តាលមានការផ្ទុះឡើងជាថ្មីកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២១ ពិធីសែនក្រុងពាលី បុកគ្រឹះសាងសង់ ផ្សារកណ្តាលសានកូ ចាប់ផ្តើមដំណើរការសងសង់ហើយជាមួយដើមទុនវិនិយោគជាង ១លានដុល្លាសហរដ្ឋអាមេរិច ពីវិនិយោគិនជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែត។

ផ្សារកណ្តាលសានកូនេះ មានទីតាំងភូមិសាស្រ្តចំបេះដូងនៃក្រុងប៉ោយប៉ែត ស្ថិតនៅលើផ្លូវមេ តំបន់សេដ្ឋកិច្ចពិសេសសានកូ ដែលសាងសង់លើផ្ទៃដីម្រមាណជាង ១ហិតា នៃគម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីល្វែង របស់ ក្រុមហ៊ុន វិចិត្រសានកូ។ មានតូបលក់ផលិតផលរហូតដល់ ៤៦០តូប អមជាមួយផ្ទះអាជីវកម្ម នៅជុំវិញផ្សារ តូបលក់ផលិតផលទូរទៅ មានដូចជា គ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ គ្រឿងសំអាង សាឡន អាហារដ្ឋានពេលថ្ងៃ និងរាត្រី ព្រមទាំងផ្សារបន្លែត្រីសាច់ធម្មជាតិស្រស់ៗ មានអនាម័យខ្ពស់។

លោក ឈន សុធន នាយកគ្រប់គ្រងការលក់ និងទីផ្សារបានមានប្រសាន៍ថា ដើម្បីចូលរួមចំណែក នៃវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល និងដើម្បីទប់ស្កាត់នៃការរីករាយដាលជំងឺកូវិត១៩ ជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត និងកាត់បន្ថយការចំណាកស្រុកប្រជាពរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ចំណាកស្រុកទៅធ្វើការប្រទេសថៃ និងអាជីវករ ដែលមិនបានបើកអាជីវកម្មលក់ដូរ នៅប្រទេសថៃនោះ បងប្អូនអាជីវករ អាចមកធ្វើការលក់ដូរ និងប្រកប អាជីវកម្មបាន នៅក្នុងផ្សារកណ្តាលសានកូ នេះ។

ក្រុមហ៊ុននឹងធ្វើការផ្តល់ជូននៅលក្ខខណ្ឌពិសេសដោយការប្រាក់ទាបបំផុត រហូតដល់ផ្សារធ្វើហើយរួចរាល់នៅចន្លោះខែ តុលា ឆ្នាំ២០២១ ខាងមុខនេះ។ តូបផ្សារមានតម្លៃត្រឹមតែ $1980 ដែលមានកុងត្រាទិញលក់ រយៈពេល ៧ ឆ្នាំ សម្រាប់អាជីវករដែលមកលក់ដូរនៅក្នុងផ្សារនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *