ពិធីបើកសិក្ខាសាលាដកពិដោធន៍ការងារសម្ពន្ធ័មេត្រីភាពរវាងអង្គភាព ខភម ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី ៤

(សៀមរាប)៖នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចូលរួមប្រជុំ ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលក្រោមអពិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងឱកាសថ្លែងសន្ទរកថាបើក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានិច្ចជាកាលបានយកចិត្តទុកដាក់បំផុត ចំពោះការកសាង ពង្រឹង កងយោធពលខេមរភូមិន្ទ លើគ្រប់វិស័យ។ ទន្ទឹមនឹងការអំពាវនាវលើកទឹកចិត្ត ពន្យល់ដល់ស្ថាប័ន អង្គភាពរដ្ឋ ព្រមទាំងសប្បុរសជនគ្រប់ មជ្ឈដ្ឋាន នូវភារកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូប ដោយលើគោលការណ៍ស្ម័គ្រចិត្ត បានធ្វើការផ្គូរផ្គង ស្ទាបស្ទង់ ថ្លឹងថ្លែងលទ្ធភាពរបស់ស្ថាប័ន អង្គភាពរដ្ឋ ព្រមទាំងសប្បុរសជននានា បង្កើតជាសម្ព័ន្ធមេត្រីភាពមួយ រវាងបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាស្ថាប័នអង្គភាពរដ្ឋ វិស័យឯកជន ព្រមទាំងសប្បុរសជាច្រើន។ ឯកឧត្តមបានបន្តរទៀតថា : គោល បំណងនៃការរៀបចំសិក្ខាសាលា នេះឡើង គឺដើម្បី លើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឲ្យបន្ត និងពង្រឹងការងារសម្ព័ន្ធមេត្រីភាពឲ្យបានសកម្ម ថែមទៀត ជាពិសេសនៅទិសយោធភូមិភាគទី ៤ ន៊ដើម្បីពង្រឹង និងពង្រីកសមិទ្ធផលការងារ សម្ព័ន្ធមេត្រីភាព និងតម្រង់ទិស ឱ្យមានគុណប្រយោជ ន៍ ជាយុទ្ធសាស្ត្រយូរអង្វែង។
ក្នុងឪកាសនេះ អង្គសិក្ខាសាលាបានដំណើរការនូវកិច្ចពិភាក្សា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយមានការចូលរួមពិភាក្សាពីតំណាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងតំណាងអង្គភាពស្ថប័នស៊ីវិល ដែលជាដៃគូសម្ព័នមេត្រីភាព ផងដែរ៕មុត ចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *