លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកប្រជុំប្រចាំខែ មករា ដាក់ទិសដៅអនុវន្តបន្តប្រចាំខែកុម្ភៈ និង ផ្សព្វផ្សាយផែនការមួយចំនួន

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកប្រជុំប្រចាំខែ មករា ដាក់ទិសដៅអនុវន្តបន្តប្រចាំខែកុម្ភៈ និង ផ្សព្វផ្សាយផែនការផ្សេងៗ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ដែលមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោក អធិការ អធិការរង និង លោក មេបញ្ជាការ មេបញ្ជាការរង សរុប ៨៣នាក់ នៅសាលប្រជុំ (ក) ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ទិសដៅ និងសង្កត់ធ្ងន់ទៅលើ ការងារ៤ចំណុចសំខាន់ៗ ទី១.នគរបាល សណ្តាប់ធ្នាប់ ត្រូវរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ កំណត់គោលដៅត្រួតពិនិត្យឲ្យបានសមរម្យ ជៀសវាងការធ្វេសប្រហែសធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចៃដន្យកើតឡើង និងជួយសម្រួលចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស។ ២-ការងារព្រំដែនគោក កម្លាំងនគរបាលត្រូវរងចាំទទួលបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ គោរពក្រមសីលធម៌ និងបញ្ជូនបងប្អូនប្រជាពលរដ្ឋទៅធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ដែលបានរៀបចំទុកក្នុងខេត្ត)។ ៣.ការងារសន្តិសុខ ត្រូវល្បាតជាប្រចាំ ដើម្បីការពារទប់ស្កាត់បទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវក្តាប់សភាពការណ៍ ចេញចូល របស់សកម្មជន។៤-ការងារព្រហ្មទណ្ឌ៖ បទល្មើស លួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងនោះត្រូវខិតខំពង្រឹងការងារធ្វើការទប់ស្កាត់ និងមុខសញ្ញាក្មេងទំនើង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការ លើមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ហាមឃាត់ដាច់ខាតមិនឲ្យមានការដុតផាវលេងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ និងជំរុញដល់មន្ត្រីក្នុងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យដែលតែងតែផ្តើមចេញពីការទ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ដាច់ខាតមិនឲ្យមានល្បែងស៊ីសងនៅតាមមូលដ្ឋាន៕មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *