ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ននៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាប ករណី អំពេីលួច ( យក ទូរស័ព្ទ ដៃ ) ចំនួន ១៥ គ្រឿង នៅ ស្រុក បាណន់

បាត់ដំបង:ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦:៣៥ នាទី នៅ ចំណុច ភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី អំពេីលួច ( យក ទូរស័ព្ទ ដៃ ) ០១ ករណី និង បាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព ចូល លួច យក ទូរស័ព្ទ ដៃ ចំនួន ១៥ គ្រឿង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិ តាង៉ែត ឃុំ តាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៣:០០ នាទី នៅ ចំណុច ផ្ទះ របស់ ជនរងគ្រោះ ខាងលេី ។

វត្ថុតាង ដកហូត រួម មាន ៖
– ទូរស័ព្ទ ដៃ ចំនួន ១៥ គ្រឿង ក្នុង នោះ មាន ម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ដែលមាន លេខ តួ – ម៉ាស៊ីន 5810069 ពាក់ស្លាកលេខ បាត់ដំបង 1AL 0159 ( ជា មធ្យោបាយ ប្រព្រឹត្ត បទល្មើស )

បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់៕សឿន វ៉ាន់ម៉ាន់លី

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *