លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងជានាយសេនាធិការ តំណាង ឱ្យ លោកឧត្តមសេនីយ៍ត្រី បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួល សា្វគមន៍ លោក ថៃ សឺន ព្រមទាំងភរិយា បាននាំយកអំណោយរបស់ក្រុមហ៊ុនប្រេងម៉ាស៊ីន LEMIX មកប្រគល់ជូនអង្គភាពអាវុធហត្ថខេត្ត

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ខែមករាឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី( វង្ស ធី) មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ជានាយសេនាធិការ បានទទួល សា្វគមន៍ លោក( ថៃ សឺន )ព្រមទាំងភរិយា បាននាំយកអំណោយរបស់ក្រុមហ៊ុនប្រេងម៉ាស៊ីន LEMIX មកប្រគល់ជូនអង្គភាពអាវុធហត្ថខេត្តមានដូចជា អង្ករទម្ងន់១តោន ទឹកសុទ្ធវីតាល់ចំនួន១០០កេស, អាល់កុលចំនួន៨កាដុង ស្មើ២៤០លីត្រ, និងមីយ៉ាំយ៉ាំចំនួន១០០កេសតូច។
ក្នុងនាមអង្គភាពអាវុធហត្ថខេត្ត និងតំណាងឱ្យលោក ឧត្តមសេនីយ៍ត្រី (បោន ប៊ិន ) មេបញ្ជាការកងរាជអាវុធហត្ថខេត្តខេត្ត លោក ឧត្តមសេនីយ៍ត្រី (វង្ស ធី )បានថ្លែងអំណរគុណដល់លោក( ថៃ សឺន) និងភរិយា ប្រទាំងក្រុមហ៊ុនប្រេងម៉ាស៊ីន LEMIX ទទួលបាននូវសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យក្នុងមុខជំនួញផងដែរ៕ដោយលោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *