យុទ្ធនាការយ៉ាងក្តៅគគុករបស់នគរបាលខេត្តចុះប្រតិបត្តិការ បង្ក្រាបទីតាំងជល់មាន់មួយកន្លែងដែលធ្លាប់មានកិច្ចសន្យាពីរដងកន្លងរួចមកហើយនោះ

(ខេត្តព្រៃវែង)៖នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣និង៤០នាទី
កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការណ៍ជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅកម្លាំងធិការដ្ឋាននគរបាលស្រុកពារាំង បានចុះចុះប្រតិបត្តិការ បង្រ្កាបល្បែងសុីសង(ជល់មាន់ខុសច្បាប់)មួយកន្លែងដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ចំនួនពីរដងរួចមកហើយនៅចំណុចរោងទា មានម្ចាស់ឈ្មោះ (ឡុង នី ) (ប្តីប្រពន្ធ) បច្ចុប្បន្នម្ចាស់រោងទានៅធ្វើការងារនៅប្រទេសកូរ៉េ ឯណោះ។

ដោយប្រគល់ទៅឲ្យ ឈ្មោះ ហេង អឿន ភេទប្រុស៤៧ឆ្នាំជាអ្នកមើលការខុសត្រូវ នៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងលួចបើកលេងល្បែងសុីសងជារៀងរាល់ថ្ងៃ។ទើបមានពលរដ្ឋរាយការណ៍ ដល់សមត្ថកិច្ចទើបឈានដល់ការបង្រាបតែម្តង។ ហើយឃាត់ខ្លួន បានអ្នកញៀនល្បែងប្រជល់មាន់ចំនួន១៣នាក់រួមនិងវត្ថុតាងមួយចំនួនទៀត រួមមាន៖
១-អង្រុតក្រុងមាន់ ចំនួន០៩អង្រុត
២-កន្រ្តក់ ចំនួន ៥ កន្ត្រក
៣-ស្កុតបិតខ្នាយមាន់ ចំនួន៤៨ដុំស្កុត
៤-ធុងក្លាស់សេរភេជ្ជះចំនួន១ធុងតូច
៥-កៅតូចអីចំនួន១៧កៅអី
៦-ម៉ូតូចំនួន២២ គ្រឿង
៧-រថយន្តចំនួន៥គ្រឿង
សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះត្រូវបានសមត្តកិច្ចធ្លាប់បានចុះបង្រាបនិងធ្វើកិច្ចសន្យាចំនួន២ដងរួចមកហើយផងដដែរ។

ហើយពលរដ្ឋនិងមហាជនរងចាំមើលថា៖ អ្នកអនុវត្តន៍ច្បាប់នៅខេត្តព្រៃវែងនិងមានចំណាត់ការណ៍បែបណា ទៅលើរអ្នកញៀនល្បែង ទាំងអស់នោះនិងម្ចាស់ សង្វៀនជល់មាន់ធ្លាប់មានកិច្ចសន្យាពីមុនដល់ទៅពីរដងហើយនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *