អាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន


(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបានចុះល្បាតតាមមូលដ្ឋានដើម្បីការពារសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ឃើញសកម្មភាពយុវជនបីនាក់ សំងំនៅទីងងឹត សង្ស័យចុះសួរនាំឆែកឆេររកឃើញសារធាតុញៀនមួយចំនួន ឃាត់ខ្លួនយកមកសួរនាំ។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងសិរិសោភ័ណបានឲ្យដឹងថា នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ ពេលកម្លាំងល្បាតដល់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ប្រទះឃើញយុវជនចំនួន៣នាក់ កំពុងសំងំនៅទីងងឹត ដោយមានការសង្ស័យកម្លាំងក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៤កូនថង់កិប ទម្ងន់ ៤,៨២ក្រាម និងដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1F-1530 និងសម្ភារៈមួយចំនួន។
ជនសង្ស័យទាំង៣នាក់ ១.ឈ្មោះ ថា វ៉ាន់ថៃ ហៅ ហុក ភេទប្រុស អាយុ១៧ឆ្នាំ មានថ្នាំញៀន រស់នៅភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ស៊ាន ម៉ាន់ហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី៣.ឈ្មោះ ឡុង លី ហៅ ដឺ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រោយពីសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា វិជ្ជមានទាំង៣នាក់។
ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យបង្រាបបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ នៅរសៀលថ្ងៃទី១៨ ខែមករា នេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *