លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងន គរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកំលាំង ចុះប្រតិបត្តិការ បង្រ្កាប ករណី ជួញដូរ គ្រឿងញៀនខុសច្បាប់និងធ្វើការឃាត់ខ្លួន ជនសង្ស័យ ១នាក់ រួម និង វត្ថុតាងមួយចំនួន

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី ៣០. ខែវិច្ឆិកា. ឆ្នាំ២០២០ វេលាម៉ោង ១១ និង ១៥ នាទី កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក (ធិន ស៊ិនដេត) ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកំលាំង ចុះបង្រ្កាបករណី ជួញដូរ គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះជនសង្ស័យ ជាប់របងវត្ត សមាធិផល ស្ថិតនៅភូមិ ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ្ឌ ឃាត់ខ្លួនជន សង្ស័យចំនួន ១ នាក់មានឈ្មោះ សាញ់ សុខា ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិឃុំ ខាងលើ ជាមុខសញ្ញា ចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន ខុសច្បាប់ និងឆែកឆេរលំនៅឋានរុករកវត្ថុតាង ឃើញមានថ្នាំប្រភេទគ្រា ប់ .Wy ចំនួន 32 គ្រាប់.ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កូនថង់តូច.បំពង់ជក់ ១ .ដែកកេះ ៥ ដេីម និងសំបកកូនថង់ផ្លាស្ទិចមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *